ភ្នំពេញ៖នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អមដំណើរដោយថ្នាក់ដឹកនាំក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ និងពិនិត្យមើលការរៀបចំចាត់ចែងពិធីបុណ្យសព និងទីកន្លែងសម្រាប់បញ្ចុះសពរបស់ព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ ជាមរតកមនុស្សរស់ផ្នែកចាប៉ីដងវែង ឱ្យប្រព្រឹត្តទៅយ៉ាងរលូន និងល្អប្រសើរទៅតាមប្រពៃណីខ្មែរ និងស័ក្តិសមបំផុតចំពោះកិត្តិយសរបស់ព្រឹទ្ធាចារ្យ។


