
ក្រុមបាតុប្រឆាំងរដ្ឋាភិបាលអ៊ីស្រាអែល បានកើតមានជម្លោះជាមួយក្រុមនគរបាលនៅក្នុងទីក្រុងតែល អាវីវ កាលពីថ្ងៃសៅរ៍ ស្របពេលដែលក្រុមមន្រ្តីនគរបាល ព្យាយាមបំបែកហ្វូងមនុស្សដែលនាំគ្នាបិទផ្លូវនៅក្នុងទីក្រុងតំបន់ឆ្នេរមួយនេះ ។
ក្រុមបាតុករ បានអំពាវនាវឲ្យមានបទឈប់បាញ់បន្ទាន់នៅក្នុងសង្រ្គាមរបស់អ៊ីស្រាអែលជាមួយក្រុមហាម៉ាស់ ។
ការដង្ហែក្បួនភ្លោះ បានកើតមានផងដែរនៅកន្លែងផ្សេង ក្នុងទីក្រុងតែល អាវីវ ដឹកនាំដោយក្រុមគ្រួសារចំណាប់ថ្នូរដែលបានអំពាវនាវឲ្យមានការដោះលែងមនុស្សជាទីស្រលាញ់របស់ពួកគេ ។
ទីភ្នាក់ងារព័ត៌មាន Axios រាយការណ៍ថា សហរដ្ឋអាមេរិក បានស្នើសុំលក្ខខណ្ឌថ្មី ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងចំណាប់ថ្នូរ និងបទឈប់បាញ់ ក្នុងកិច្ចខិតខំមួយ ដើម្បីឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ។
កិច្ចខិតខំរបស់ក្រុមអ្នកសម្របសម្រួលអារ៉ាប់ គាំទ្រដោយសហរដ្ឋអាមេរិក មកទល់នឹងពេលនេះ ពុំអាចបញ្ចប់បទឈប់បាញ់បានឡើយ ដោយភាគីបង្កសង្រ្គាមទាំង ២ បានដាក់ការស្តីបន្ទោសឲ្យគ្នាទៅវិញទៅមក សម្រាប់ភាពជាប់គាំងមួយនេះ ៕