
មនុស្សយ៉ាងហោច ៤នាក់ ស្លាប់ និងមនុស្ស ៩នាក់ផ្សេងទៀត រងរបួស ក្រោយរថយន្តមួយគ្រឿង បើកបុកហាងសាឡនយ៉ាងពេញទំហឹង នៅកោះ Long រដ្ឋញូវយ៉ក សហរដ្ឋអាមេរិក ។
លោក Dominic Albanese គឺជាអនុប្រធាននាយកដ្ឋានពន្លត់អគ្គិភ័យតំបន់ Deer Park បាននិយាយថា រថយន្តមួយគ្រឿង បានបើកបុកហាងសាឡនទាំងកំរោល ។ អ្នកដែលស្លាប់ ស្ថិតនៅក្នុងហាងទាំងអស់ ខណៈអ្នកបើកបរ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ។
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យប្រហែល ១៥០នាក់ និងក្រុមមន្រ្តីផ្សេងទៀត បាននៅកន្លែងកើតហេតុ ហើយការស៊ើបអង្កេត បានធ្វើឡើង ដើម្បីស្វែងរកមូលហេតុនាំឲ្យកើតមានគ្រោះថ្នាក់នេះ ៕