
លោក Osama Hamdan គឺជាមន្រ្តីជាន់ខ្ពស់មួយរូបរបស់ក្រុមហាម៉ាស់ បាននិយាយកាលពីថ្ងៃសៅរ៍ថា គ្មានការរីកចម្រើននោះទេ ក្នុងកិច្ចប្រជុំស្វែងរកបទឈប់បាញ់ជាមួយអ៊ីស្រាអែលនៅសង្រ្គាមហ្កាហ្សាស្រ្ទីប ។
លោក Hamdan និយាយប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុង Beirut ប្រទេសលីបង់ថា ក្រុមជីវពលប៉ាឡេស្ទីន ត្រៀមខ្លួនក្នុងការចរចាលើកិច្ចព្រមព្រៀងវិជ្ជមាន រាល់សំណើរបទឈប់បាញ់ណាមួយ ដែលនាំឲ្យបញ្ចប់សង្រ្គាម ។
ក្រុមហាម៉ាស់ និយាយថា រាល់កិច្ចព្រមព្រៀង ត្រូវតែបញ្ចប់សង្រ្គាម និងត្រូវតែដកទាហានអ៊ីស្រាអែលទាំងអស់ចេញពីតំបន់ហ្កាហ្សា ខណៈដែលអ៊ីស្រាអែល និយាយថា ពួកគេនឹងទទួលយកការផ្អាកសង្រ្គាមបណ្តោះអាសន្ន ដរាបណាក្រុមហាម៉ាស់ ដែលបានគ្រប់គ្រងតំបន់ហ្គាហ្សា ចាប់តាំងពីឆ្នាំ ២០០៧រហូតមកនោះ ត្រូវតែកម្ចាត់អស់គ្មានសល់ ។
លោក Hamdan បានដាក់ការស្តីបន្ទោសលើសហរដ្ឋអាមេរិក សម្រាប់សំពាធឲ្យក្រុហាម៉ាស់ ទទួលយកលក្ខខណ្ឌរបស់អ៊ីស្រាអែល ៕