អាមេរិក៖ ប្រតិកម្មដំបូងពីអ្នកទស្សនាមួយចំនួនលើការជជែកដេញដោលប្រធានាធិបតីសហរដ្ឋអាមេរិក នៅរដ្ឋប៉េនស៊ីលវ៉ានៀ បានផ្តោតសំខាន់លើការតម្លើងពាក្យសម្តីគ្នា រវាងលោកដូណាល់ ត្រាំ និងគូរប្រជែងចូ បៃដិន។
រយៈពេលជាង១ឆ្នាំនៃការប៉ះសម្តីគ្នា លោកត្រាំ ដែលជាគូប្រជែងមកពីគណបក្សសាធារណរដ្ឋ និងលោកបៃដិន គូប្រជែងមកពីគណបក្សប្រជាធិបតេយ្យ បានជួបគ្នានៅលើវេទិកានៃការជជែកដេញដោល កាលពីយប់ថ្ងៃអង្គារ នៅរដ្ឋអូហាយយ៉ូ ដែលជាការជជែកដេញដោលប្រធានាធិបតីលើកដំបូងដ៏វឹកវរ និងតានតឹងខុសពីប្រក្រតី មុនការបោះឆ្នោតឆ្នាំ២០២០។
ក្រោយពីទស្សនាការជជែកដេញដោលនេះ ពលរដ្ឋអាមេរិកមួយរូប បាននិយាយថា វាដូចឆ្កួត អញ្ចឹង។ លោកគិតថា គ្មាននរណាម្នាក់ក្នុងចំណោមអ្នកទាំង២ គោរពគ្នានោះទេ។
ដោយឡែកស្ត្រីម្នាក់ទៀត បាននិយាយដែរថា ការជជែកដេញដោលនេះ ធ្វើឲ្យប៉ះពាល់អារម្មណ៍ខ្លាំងណាស់ ហើយនាងគិតថា គ្មានបេក្ខជនរូបណានឹងឈ្នះការបោះឆ្នោតនោះទេ៕ អត្ថបទ៖ សារ៉ាត់