
ជនវាយប្រហារម្នាក់ដែលបានបាញ់ស្នាលើមន្រ្តីនគរបាលយាមកាមស្ថានទូតអ៊ីស្រាអែលប្រចាំនៅទីក្រុង Belgrade ប្រទេសស៊ែរប៊ី ត្រូវបានគេបាញ់សម្លាប់កាលពីថ្ងៃសៅរ៍ ហើយរដ្ឋមន្រ្តីក្រសួងមហាផ្ទៃស៊ែរប៊ីលោក Ivica Dacic បានចាត់ទុកការវាយប្រហារនេះថាជាអំពើភេរវកម្មប្រឆាំងប្រទេសស៊ែរប៊ី ។
លោក Dacic និយាយថា មន្រ្តីនគរបាលដែលរងការវាយប្រហារ ត្រូវធ្នូចំក. ហើយនិងបានបាញ់ប្រហារជាច្រើនគ្រាប់លើជនវាយប្រហារ បណ្តាលឲ្យគាត់ស្លាប់ ។
ក្រោយធ្វើដំណើរទៅសួរសុខទុកមន្រ្តីរងរបួស លោក Dacic និយាយថា នេះគឺជាការវាយប្រហារភេរវកម្មលើស៊ែរប៊ី ។ លោកបន្តថា មនុស្សជាច្រើននាក់ ដែលសង្ស័យជាប់ពាក់ព័ន្ធនឹងឧបទ្ទេវហេតុនេះ ត្រូវបានចាប់ខ្លួន ។
ខណៈពេលនោះដែរ ក្រសួងការបរទេសអ៊ីស្រាអែល និយាយថា មាននូវការព្យាយាមវាយប្រហាររបស់ភេរវករនៅក្បែរស្ថានទូតអ៊ីស្រាអែល ស្ថិតក្នុងទីក្រុង Belgrade ៕