បេក្ខជនប្រធានាធិបតីអ៊ីរ៉ង់ ពីររូប នឹងប្រឈមមុខគ្នាក្នុងការបោះឆ្នោតជុំទីពីរ បន្ទាប់ពីគ្មានអ្នកឈ្នះដាច់

2024/06/30 10:13:18 pm        140

សមាជិកសភាប្រកាន់ជំហរកណ្ដាលមួយរូប នឹងប្រឈមមុខនឹងសិស្សរបស់មេដឹកនាំកំពូលអ៊ីរ៉ង់ ក្នុងការបោះឆ្នោតប្រធានាធិបតីជុំទីពីរ នៅថ្ងៃទី០៥ ខែកក្កដា បន្ទាប់ពីក្រសួងមហាផ្ទៃរបស់ប្រទេសបាននិយាយកាលពីថ្ងៃសៅរ៍ (២៩ មិថុនា) ថា មិនមានបេក្ខជនណាម្នាក់ទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់នៅក្នុងការបោះឆ្នោតជុំទីមួយនោះទេ។

ការបោះឆ្នោតកាលពីថ្ងៃសុក្រ ដើម្បីជំនួសអតីតប្រធានាធិបតីអ៊ីរ៉ង់ លោក អ៊ីប្រាហ៊ីម រ៉េស៊ី (Ebrahim Raisi) ដែលបានស្លាប់នៅក្នុងការធ្លាក់ឧទ្ធម្ភាគចក្រ បានស្ថិតក្នុងដំណាក់កាលប្រកួតប្រជែងដ៏តឹងតែងយ៉ាប្រកៀកប្រកិតរវាងសមាជិកសភាជាន់ទាប លោក ម៉ាសស៊ូដ ផេហ៊្សេសឃាន (Massoud Pezeshkian) ដែលជាអ្នកប្រកាន់ជំហរកណ្ដាលម្នាក់ក្នុងចំណោមបេក្ខជនបួនរូប និងអតីតសមាជិកកងឆ្មាំបដិវត្តន៍ លោក សៃអ៊ីត ចាលីលី (Saeed Jalili)។

ក្រសួងមហាផ្ទៃបាននិយាយថា បេក្ខជនទាំងពីររូនេះមិនបានទទួលសំឡេងគាំទ្រ ៥០ ភាគរយបូកមួយ ក្នុងសន្លឹកឆ្នោតជាង ២៥ លានសន្លឹក ដែលតម្រូវឱ្យឈ្នះដាច់នោះទេ ដោយលោក ផេហ៊្សេសឃាន នាំមុខក្នុងសំឡេងគាំទ្រជាង ១០ លានសន្លឹក ទល់នឹងលោក ចាលីលី ដែលមានជាង ៩,៤ លានសំឡេង។

អំណាចធំបំផុតនៅក្នុងប្រទេសអ៊ីរ៉ង់ គឺស្ថិតនៅក្នុងដៃមេដឹកនាំកំពូល លោក អាយ៉ាតូឡា អាលី ខាមីណេ (Ayatollah Ali Khamenei) ដូច្នេះលទ្ធផលនោះនឹងមិនបង្ហាញពីការផ្លាស់ប្តូរគោលនយោបាយសំខាន់ៗណាមួយលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ឬការគាំទ្ររបស់ខ្លួនសម្រាប់ក្រុមជីវពលនៅទូទាំងមជ្ឈិមបូព៌ាឡើយ។ ប៉ុន្តែប្រធានាធិបតីគ្រប់គ្រងរដ្ឋាភិបាលជាប្រចាំថ្ងៃ ហើយនោះអាចជះឥទ្ធិពលដល់ជំហរគោលនយោបាយរបស់អ៊ីរ៉ង់៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        16
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        35
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        30

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm