សហភាពពលកម្មជាតិកម្ពុជា ព្រមានប្ដឹងរំលាយអង្គការសង់ត្រាល់ បើមិនកែតម្រូវរបាយការណ៍ខ្លួន

2024/06/30 10:17:33 pm        589

ភ្នំពេញ៖ សហភាពពលកម្មជាតិកម្ពុជា បានព្រមានទៅកាន់មជ្ឈមណ្ឌល សម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា សង់ត្រាល់ ប្រសិនបើអង្គការមួយនេះ មិនកែតម្រូវនូវរបាយការណ៍របស់ខ្លួន ពាក់ព័ន្ធនឹងសិទ្ធិសេរីភាពរបស់សហជីព ដែលមានលក្ខណៈញុះញង់ បង្កអសន្តិសុខ និងលាបពណ៌ឲ្យមានការរើសអើងរវាងសហជីពនៅកម្ពុជា ។

  ក្នុងពេលនាំយកញ្ញត្តិជូនឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជួយពន្លឿនការស៊ើបអង្កេត និងមានចំណាត់ការផ្លូវច្បាប់ ចំពោះអង្គការសង់ត្រាល់ និងបន្តដាក់ញ្ញត្តិនៅស្ថានទូតអាមេរិកប្រចាំកម្ពុជា ពាក់ព័ន្ធនឹងរបាយការណ៍នេះផងដែរ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ លោក តែម តុន អនុប្រធានសហភាពពលកម្មជាតិកម្ពុជា បានឲ្យដឹងថា របាយការណ៍របស់សង់ត្រាល់ មិនបានឆ្លុះបញ្ចាំងពីការពិតក្នុងវិស័យវាយនភ័ណ្ឌកាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង កាបូប និងវិស័យផ្សេងៗទៀតនោះឡើយ ។

 លោកបានបន្តថា តែផ្ទុយទៅវិញរបាយការណ៍នេះ បានបង្ហាញពីអំពីចរិកនយោបាយ បន្ទច់បង្អាក់ បង្កាច់បង្ខំ បំភ្លៃការពិត បំផ្លាញមុខមាត់ប្រទេសជាតិលើឆាកអន្តរជាតិ ប៉ពាល់ដល់សេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចប្រជាពលរដ្ឋ និងកម្មករនិយោជិត តាមបង្គាត់បញ្ជាប្រទេសម្ចាស់ជំនួយរបស់ខ្លួន ហើយបើអង្គការមួយនេះ មិនកែតម្រូវរបាយការណ៍ខ្លួននោះទេ នឹងធ្វើបាតុកម្មប្ដឹងទៅតុលាការ ឲ្យរំលាយអង្គការមួយនេះ ។

 គួរបញ្ជាក់ថា កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ អង្គការសង់ត្រាល់ បានចេញរបាយការណ៍មួយ ពាក់ព័ន្ធនឹងសិទ្ធិសេរីភាពរបស់សហជីពនៅកម្ពុជា ដែលចោទថាមានការរឹតត្បិត ឬរារាំងជាដើម ដោយដកស្រងសម្តីត្រឹមអង្គការប្រមាណ១០ប៉ុណ្ណោះ ដែលធ្វើឲ្យសហជីពជាច្រើនពាន់ទៀត បានប្រតិកម្ម និងស្នើឲ្យមានការកែតម្រូវ ។

  ជាមួយនេះ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ ក្រសួងមហាផ្ទៃ បានកំណត់រយៈពេល ៣០ថ្ងៃ ដើម្បីឲ្យលោក មឿន តុលា ប្រធានអង្គការសង់ត្រាល់ ផ្ដល់ព័ត៌មានរាល់គណនី ដែលបានបើកសម្រាប់កិច្ចប្រតិបត្តិការនៅធនាគារក្នុងប្រទេសកម្ពុជា ជាការឆ្លើយតបលោក មឿន តុលា ថានឹងផ្ដល់ព័ត៌មានដល់ក្រសួងមហាផ្ទៃ ៕

អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm