
ភ្លៀងធ្លាក់ខ្លាំងចាប់ពីថ្ងៃសុក្រ (២៨ មិថុនា) ដល់ថ្ងៃសៅរ៍ (២៩ មិថុនា) ដែលកើតឡើងបន្ទាប់ពីទឹកជំនន់នៅខេត្ត គួយចូវ (Guizhou) ភាគនិរតីនៃប្រទេសចិន បានបណ្ដាឱ្យជន់លិចផ្ទះសម្បែង កាត់ផ្ដាច់ផ្លូវ និងអ្នកស្រុកត្រូវជាប់ខ្លួននៅក្នុងទឹកជំនន់។
តំបន់ស្វយ័ត ឈានតុងណាន មីអាវ និង តុង ((Qiandongnan Miao and Dong) របស់ខេត្ត គួយចូវ គឺជាតំបន់មួយក្នុងចំណោមតំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេ។ កាលពីរសៀលថ្ងៃសៅរ៍ រដ្ឋាភិបាលក្នុងតំបន់បានលើកកម្រិតការឆ្លើយតបគ្រាអាសន្នទឹកជំនន់ដល់កម្រិតទី២។ ប្រទេសចិន មានប្រព័ន្ធទប់ទល់គ្រោះទឹកជំនន់បួនកម្រិត ដោយកម្រិតទីមួយ ជាការឆ្លើយតបបន្ទាន់បំផុត។
ភ្លៀងធ្លាក់យ៉ាងខ្លាំងក៏បាននាំឱ្យមានភ្លៀងធ្លាក់តាមតំបន់ភ្នំដែលបានបណ្ដាលឱ្យអ្នកស្រុកចំនួនបួននាក់នៃស្រុក ស៊ីពីង (Shibing) ត្រូវជាប់ខ្លួន។ ក្រោយពីទទួលបានសេចក្តីរាយការណ៍ភ្លាម ក្រុមអ្នកជួយសង្គ្រោះបានប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុ និងរៀបចំខ្សែជួយសង្គ្រោះដើម្បីបញ្ជូនអ្នកស្រុកទាំងនោះទៅកាន់កន្លែងមានសុវត្ថិភាព ។
តំបន់ យូឈីង (Yuqing) ក្នុងទីក្រុង ស៊ុនអ៊ី (Zunyi) ក៏ទទួលរងនូវភ្លៀងធ្លាក់ខ្លាំងផងដែរ។ ការកើនឡើងនៃកម្រិតទឹកទន្លេ យូឈីង បានបង្កឱ្យមានទឹកជំនន់ដែលបានជន់លិចទឹកទីតាំងមួយចំនួននៅតាមដងទន្លេ ហើយអាជ្ញាធរសុវត្ថិភាពក្នុងតំបន់បានដំឡើងបណ្ដាញឆ្លើយតបយ៉ាងឆាប់រហ័សដើម្បីប្រតិបត្តការនៅតំបន់គ្រោះថ្នាក់នានា។
ដោយសារផ្លូវជាច្រើនខ្សែត្រូវបានបិទដោយសារបំណាក់ដី អាជ្ញាធរមូលដ្ឋានបានប្រញាប់ប្រញាល់ក្នុងការបញ្ជូនកម្មករ និងគ្រឿងចក្រដើម្បីឈូសឆាយថ្ម ដកដើមឈើចេញពីផ្លូវ និងសំអាតល្បប់ភក់ ដើម្បីបើកផ្លូវឡើងវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕