សហភាពពលកម្មជាតិកម្ពុជាដាក់ញត្តិស្នើឱ្យស្ថានទូតអាមេរិកនៅកម្ពុជាពិនិត្យមើលរបាយការណ៍ញុះញ៉ង់របស់អង្គការសង់ត្រាល់ដែលធ្វើឱ្យខូចប្រយោជន៍កម្មករខ្មែរ

2024/07/01 02:41:05 pm        613

សហភាពពលកម្មជាតិកម្ពុជា (NLC) នៅព្រឹកថ្ងៃទី៣០ ខែមិថុនានេះ បានដាក់ញត្តិស្នើសុំ​ទៅ​ស្ថាន​ទូតអាមេរិក ប្រចាំប្រទេសកម្ពុជា ពិនិត្យពិចារណាលើ របាយការណ៍​ញុះញ៉ុង​របស់​អង្គការ​សង់ត្រាល់​ដែល​ធ្វើឱ្យមានការរើសអើង លាបពណ៌នាំឱ្យមានការបែកបាក់ធ្ងន់ធ្ងរ និងនាំឱ្យ​មាន​ការ​ខូច​ខាត​ប្រយោជន៍កម្មករនិយោជិតខ្មែរក្នុងវិស័យកាត់ដេរជិត១លាននាក់។ 

លោក តែប តុន អនុប្រធានសហភាពពលកម្មជាតិកម្ពុជា បានឱ្យដឹងថា គោលបំណង នៃ​របាយការណ៍​របស់ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ បាន​បង្ក​ឱ្យ​មានអស្ថេរភាព និងនាំឱ្យខាតប្រយោជន៍បងប្អូនកម្មករ និយោជិត និងសង្គមជាតិ​ទាំងមូល​។

 

លោកបញ្ជាក់ថា៖«ខ្លឹមសារទាំងនោះពាក់ព័ន្ធ និងរបាយការណ៍របស់អង្គការ ILO-BFC និងបញ្ហា ដែលកើត ឡើង រវាងសហជីព និងសហជីពក្នុងក្រុមហ៊ុនមួយ តែប៉ុណ្ណោះ»។

លោកថា ខ្លឹមសារនេះមិនស៊ីគ្នា និងចំណងជើង នៃរបាយការណ៍ទាល់តែសោះ ហើយ​ពុំ​អាច​ចាត់​ទុក​ថាជាឧបសគ្គរារាំងភាពជា តំណាង សេរីភាពសហជីពទាំងអស់នៅកម្ពុជាឡើយ អាច​និយាយ​បានថា ជារបាយការណ៍ចោទប្រកាន់ ឬបំប៉ោង បញ្ហាបំភ្លៃ​ការពិត​ក្នុង​ហេតុ​ផល​កេង​ចំណេញ​ផ្នែក​នយោបាយ។

 តំណាង NLC លោក តែប តុន សង្កេតឃើញថា មានសហព័ន្ធសហជីព និងអង្គការមួយចំនួន ស្ថិតនៅក្រោមការបង្គាប់បញ្ជារបស់អង្គការសង្គមស៊ីវិល ដែលទទួលជំនួយពីបរទេស និង​បម្រើ​នយោបាយ​ឱ្យ​ជនបរទេស ខិលខូចមួយចំនួននៅពីក្រោយខ្នងទៀ ត ផងដែរ។ ពួក​គេ​តែង​ញុះញង់​ឱ្យ​សហព័ន្ធសហជីពទាំងនោះ បង្កើតនូវរូបភាព ឬបញ្ហាផ្សេងៗ ដែលពួកគេ​ចង់​បាន​ដើម្បី​បង្កាច់​បង្អួចបំផ្លាញមុខមាត់ប្រទេសជាតិ ខ្លួនឯង លើឆាកអន្តរជាតិ បំផ្លាញសេដ្ឋកិច្ចជាតិ បំផ្លាញ​សេដ្ឋកិច្ចគ្រួសារ និងធ្វើឱ្យបងប្អូនកម្មករនិយោជិតជួបនូវហានិភ័យ បាត់បង់ការងារ ខាត​បង់​លុយកាក់។

 លោកបញ្ជាក់ថា៖«សហព័ន្ធសហជីព និងអង្គការ បែបនេះទើបគេឱ្យឈ្មោះថា សហព័ន្ធសហជីព និង​អង្គការឯករាជ្យដែលទទួលស្គាល់ដោយក្រុមគេមួយក្ដាប់តូចប៉ុណ្ណោះ។ សហព័ន្ធ និងអង្គការ​ប្រភេទ​នេះ តែងតែទទួលបាននូវជំនួយពីបរទេស ធ្វើការឱ្យបរទេស ដើម្បីបំផ្លាញ​ផល​ប្រយោជន៍​រួម​របស់​ជនរួមជាតិ និងបំផ្លាញមុខមាត់ប្រទេសជាតិខ្លួនឯង។»

ជាមួយគ្នានោះ សហភាពពលកម្មជាតិកម្ពុជា (NLC) ចង់ឱ្យសង់ត្រាល់ ពិនិត្យមើល​ចំណង​ជើង​របាយការណ៍​របស់ខ្លួនឡើងវិញ ជៀសវាងជៈឥទ្ធិពលអាក្រក់ ខ្លាំងដល់អារម្មណ៍​របស់​អ្នក​វិនិយោគ​ទុន ដែលមានស្រាប់ និងប៉ះពាល់ដល់អារម្មណ៍ អ្នកវិនិយោគ​ទុន​មក​ថ្មី​ដែល​មាន​បំណង​ចង់​មក​វិនិយោគទុននៅប្រទេសកម្ពុជា៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm