កូរ៉េខាងជើង បាញ់មីស៊ីល២គ្រាប់ ក្រោយការអះអាងពីការជោគជ័យនៃការបាញ់មីស៊ីលបំពាក់ក្បាល

2024/07/01 08:36:30 am        163

នៅថ្ងៃចន្ទ ១ កក្កដា នេះ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងពីរគ្រាប់ ដោយយោធាកូរ៉េខាងត្បូងបានបញ្ជាក់ថា ជាការសាកល្បងអាវុធចុងក្រោយពីសំណាក់ក្រុងព្យុងយ៉ាង ដែលបានធ្វើឱ្យទំនាក់ទំនងជាមួយទីក្រុងសេអ៊ូលកាន់តែយ៉ាប់យ៉ឺន។

នាយសេនាធិការចម្រុះយោធាកូរ៉េខាងត្បូង (JCS) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មីស៊ីលផ្លោងរយៈចម្ងាយខ្លី មួយត្រូវបានបាញ់បង្ហោះនៅព្រឹកព្រលឹមថ្ងៃចន្ទនេះ។ ប្រហែល ១០ នាទីក្រោយមកមីស៊ីលទីពីរដែលមិនទាន់ស្គាល់អត្តសញ្ញាណ ត្រូវបានប្រទះឃើញ។

នាយសេនាធិការចម្រុះយោធាកូរ៉េខាងត្បូង បាននិយាយថា យោធារបស់យើងបានពង្រឹងការឃ្លាំមើល និងការត្រៀមយ៉ាងប្រុងប្រយ័ត្នសម្រាប់ការបាញ់បន្ថែមទៀត ដោយបន្ថែមថាខ្លួនបានចែករំលែកព័ត៌មានអំពីឧបទ្ទវហេតុជាមួយសហរដ្ឋអាមេរិក និងជប៉ុន។

ទីភ្នាក់ងារសារព័ត៌មានកណ្ដាលផ្លូវការរបស់កូរ៉េខាងជើង (KCNA) មិនបានផ្តល់ការបញ្ជាក់ភ្លាមៗអំពីការបាញ់នោះទេ។

កាលពីសប្តាហ៍មុន កូរ៉េខាងជើងបានអះអាងថាបានបាញ់សាកល្បងដោយជោគជ័យនូវ មីស៊ីលបំពាក់ក្បាលគ្រាប់ជាច្រើន ប៉ុន្តែកូរ៉េខាងត្បូងបាននិយាយថា ការបាញ់បង្ហោះកាលពីថ្ងៃពុធសប្ដាហ៍មុនត្រូវបានបញ្ចប់ដោយការផ្ទុះនៅកណ្តាលអាកាស។

ទំនាក់ទំនងរវាងកូរ៉េទាំងពីរគឺស្ថិតនៅចំណុចទាបបំផុតមួយក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ដោយទីក្រុងព្យុងយ៉ាងបានបង្កើនការសាកល្បងអាវុធ ខណៈ មានការទម្លាក់សំរាមជាបន្តបន្ទាប់ដោយប្រើបាឡុងក្នុងទឹកដីកូរ៉េខាងត្បូង។

ការបាញ់មីស៊ីលថ្មីនេះកើតមានឡើង ខណៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បាននិយាយកាលពីថ្ងៃអាទិត្យ ៣០ មិថុនានេះថា កូរ៉េខាងជើង បានរិះគន់យ៉ាងខ្លាំងលើសមយុទ្ធយោធារួមគ្នាដោយកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិកដែលបានធ្វើឡើងក្នុងខែនេះ ដោយនិយាយថា សមយុទ្ធបែបនេះបង្ហាញពីទំនាក់ទំនងក្នុងចំណោមប្រទេសទាំងបីនេះ បានវិវត្តទៅជា ដៃជើងសម្ព័ន្ធយោធា ណាតូ នៅទ្វីបអាស៊ី៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am