ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយអាវុធហត្ថមូលដ្ឋានខណ្ឌចំការមន បានចបានចុះឡោមព័ទ្ធទីតាំងខុនដូរមួយកន្លែង បានឃាត់ខ្លួនជនជាតិប្រុសស្រីជាង ៨០នាក់ បញ្ជូនខ្លួនទៅកងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីចាត់ការបន្ត។ប្រតិបត្តិការការនេះបានធ្វើឡើងកាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ នៅចំណុចខុនដូរមួយលេខ ៩៧ ផ្លូវ៥០៨ មូលដ្ឋានសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលដែលកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញឈានដល់ការឡោមព័ន្ធទីតាំងខុនដូរនេះ កម្លាំងជំនាញបានធ្វើការស៊ើបអង្កេតស្រាវជ្រាវ រហូតកំណត់ទីតាំងច្បាស់លាស់ បានឃាត់ខ្លួនជនជាតិចិនប្រុសស្រីជាង៨០នាក់ បញ្ជូនខ្លួនឡើងរថយន្ត រួចនាំខ្លួនទៅកងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីសាកសួរ និងបន្តវិតិវិធីតាមផ្លូវច្បាប់៕
ពាក់ព័ន្ធករណីនេះភ្ញាក់ងារទូរទស្សន៍ BTV News បានធ្វើទំទាក់ទំទងតាមរយះទូរស័ព្ទទៅ លោក វរសេនីយ៍ឯក ម៊ាំង សុខលុច នាយការិយាល័យបង្ក្រាប់បទល្មើសព្រហ្មទណ្ឌនៃកងរាជអាវុធរាជធានីភ្នំពេញ ដែលដឹកនាំប្រតិបត្តិការផ្ទាល់ សុំព័ត៌មានក្នុងវង្វង់ប្រតិបត្តិការ ឃាត់ខ្លួនជនជាតិចិន និងបទល្មើសអ្វីនោះ គាត់បានប្រាប់ថា កំពុងជាប់រវល់សិន រួចក៏បិទក៏ទូរស័ព្ទ៕អត្ថបទ៖ កុម្ភះ





