
ភ្នំពេញ៖ ព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ឯកឧត្ដម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស និងជានាយករងខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន បាននាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូន រដ្ឋបាលស្រុករុក្ខគិរីតាមរយៈ ឯកឧត្ដម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នៅបរិវេណទីស្នាក់ការបណ្តោះអាសន្នក្រុមការងារទទួលទិញផ្លែមៀនប៉ៃលិន(ផ្លែតាង៉ែន)ពីកសិករ នៅទីលានបាល់ទាត់វាលបែកចាន ស្ថិតក្នុងក្រុងបាត់ដំបង។
អំណោយដ៏ថ្លៃថ្លានេះ រួមមាន៖ កុំព្យូទ័រយួរដៃ (Laptop) ចំនួន ១០គ្រឿង ម៉ាស៊ីនបោះពុម្ព (Printer) ចំនួន ១០គ្រឿង ម៉ាស៊ីនថតចម្លងឯកសារ ចំនួន ០១គ្រឿង វិទ្យុទាក់ទងចំនួន ៦០គ្រឿង និងម៉ាស៊ីនភ្លើងចំនួន ១គ្រឿង៕




