ប្រធានទីភ្នាក់ងារគ្រប់គ្រងគ្រាអាសន្នរដ្ឋក្នុងតំបន់បាននិយាយថា យ៉ាងហោចណាស់មនុស្ស១៨នាក់បានស្លាប់ និង៣០នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីការវាយប្រហារជាបន្តបន្ទាប់ដោយអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតជាស្ត្រីដែលសង្ស័យ នៅក្នុងរដ្ឋ Borno ភាគឦសានប្រទេសនីហ្សេរីយ៉ា។

រដ្ឋ Borno គឺជាចំណុចកណ្តាលនៃការបះបោរអ៊ីស្លាមនិយមរយៈពេល១៥ឆ្នាំមកហើយ ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ និងរាប់លាននាក់ផ្សេងទៀតបានភៀសខ្លួនចេញ។
ទោះបីជាយោធា នីហ្សេរីយ៉ា បានធ្វើឲ្យសមត្ថភាពរបស់ក្រុមសកម្មប្រយុទ្ធចុះខ្សោយក៏ដោយ ក៏ពួកគេនៅតែធ្វើការវាយប្រហារយ៉ាងបង្ហូរឈាមប្រឆាំងជនស៊ីវិល និងគោលដៅទៅលើសន្តិសុខ។

លោក Barkindo Saidu អគ្គនាយកនៃទីភ្នាក់ងារគ្រប់គ្រងគ្រាអាសន្នរដ្ឋ Borno បាននិយាយថា ជនសង្ស័យបំផ្ទុះគ្រាប់បែកអត្តឃាត បានវាយប្រហារដាច់ដោយឡែក នៅក្នុងពិធីមង្គលការ ពិធីបុណ្យសព និងមន្ទីរពេទ្យ ដោយបានសម្លាប់ និងធ្វើឲ្យរងរបួសមនុស្សជាច្រើននាក់។
លោក Saidu បាននិយាយថាអ្នកស្លាប់ចំនួន១៨នាក់ ត្រូវបានបញ្ជាក់ ជាចំនួនអ្នកស្លាប់ដែលរួមមានកុមារ មនុស្សពេញវ័យ និងស្ត្រីមានគត៌។
គ្មាននរណាម្នាក់បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ ប៉ុន្តែ ក្រុម Boko Haram និងក្រុមផ្តាច់ខ្លួន នៅខេត្ត West Africa គឺជាក្រុមសកម្មប្រយុទ្ធ ដ៏សកម្មបំផុត នៅក្នុងរដ្ឋ Borno ដ៏ធំទូលាយ។