ក្រុមបាតុកររាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅក្នុងរដ្ឋធានីរបស់ប្រទេសបារាំងកាលពីយប់ថ្ងៃអាទិត្យ៣០ មិថុនា ប្រឆាំងនឹងគណបក្សស្ដាំនិយមជ្រុលរួបរួមកម្លាំងជាតិ National Rally បន្ទាប់ពីលទ្ធផលដំបូងនៃការបោះឆ្នោតសភាជុំទី ១ ដែលបានធ្វើឱ្យគណបក្ស ស្ដាំនិយមជ្រុលរួបរួមកម្លាំងជាតិ (National Rally) របស់លោកស្រី ម៉ា រីនឡឺ ប៉ែន (Marine Le Pen) ជាអ្នកឈ្នះ។

ក្រុមបាតុករបានដុតបំពួគកភ្លើងនៅទីក្រុងប៉ារីស ខណៈពួកគេដើរតាមដងផ្លូវក្នុងទីក្រុងនេះ ដោយការគប់កំប៉ុងឧស្ម័នបង្ហូរទឹកភ្នែក និងដុតធុងសំរាមជាដើម។
យោងតាមការស្ទង់មតិពី Ipsos, Ifop, Opinion Way និង Elabe បានបង្ហាញថា គណបក្សស្ដាំនិយមជ្រុលរួបរួមកម្លាំងជាតិ ត្រូវបានគេមើលឃើញថាឈ្នះប្រហែល ៣៤% នៃការបោះឆ្នោត ក្នុងការធ្លាក់ចុះដ៏ច្រើនសម្រាប់លោកប្រធានាធិបតី Emmanuel Macron ដែលបានអំពាវនាវឲ្យមានការបោះឆ្នោតមុនអាណត្តិបន្ទាប់ពីសម្ព័ន្ធរបស់លោកត្រូវបានចាញ់គណបក្សរបស់ក្រុមស្ដាំនិយមជ្រុល RN នៅក្នុងការបោះឆ្នោតសភាអឺរ៉ុបនៅដើមខែនេះ។

ឱកាសនៃការឈ្នះអំណាចរបស់គណបក្ស RN នៅសប្តាហ៍ក្រោយ នឹងពឹងផ្អែកលើការដោះស្រាយនយោបាយដែលធ្វើឡើងដោយគូប្រជែងរបស់ខ្លួនក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ កាលពីមុន គណបក្ស ស្តាំនិយមកណ្តាលនិងឆ្វេងនិយមកណ្តាល បានសហការគ្នាដើម្បីទប់គណបក្ស RNពីការកាន់អំណាច ៕