មន្ទីរព្យាបាលជំងឺកូវីដ-១៩ កម្រិតធ្ងន់សម្រាប់ថ្នាក់តំបន់ កំពុង​ដំឡើង​ជិត​រួចរាល់ហើយ​នៅសៀមរាប

2021/08/23 04:57:48 pm        93

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល មានប្រសាសន៍ថា បើទោះជាកម្ពុជាកំពុងស្ថិតក្រោមនិន្នាការ​ថយចុះ នៃការឆ្លងជំងឺកូវីដ១៩ ក្រោយពីទទួលបាននូវលទ្ធផលចាក់វ៉ាកសាំងនោះ ការរៀបចំឲ្យ​មាន​មន្ទីរព្យាបាលកូវីដ-១៩ថ្មីបបន្ថែមទៀត សម្រាប់ទទួលអ្នកជំងឺ​កម្រិត​ធ្ងន់ថ្នាក់តំបន់នៅខេត្តសៀមរាប ។

ជាមួយនឹងវត្តមានបំពេញការងាររបស់ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួង​សុខា​ភិបាល នៅក្រុងសៀមរាប នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ បានបង្ហាញឲ្យដឹងថា មន្ទីរព្យាបាល​ជំងឺ​កូវីដ១៩ កម្រិតធ្ងន់ ដែលមានចំណុះគ្រែអ្នកជំងឺ​ចំនួន៤០០គ្រែ ត្រូវបានកំពុងដំណើរការ​ដំឡើង​ជិតរួចរាល់ហើយ។ ឧបករណ៍សម្ភារៈវេជ្ជសាស្រ្តដែលត្រូវបំពាក់តាមគ្រែអ្នកជំងឺ​នោះ ក៏បានដឹកជញ្ជូន​ដល់មន្ទីរព្យាបាលនោះហើយដែរ។

ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ថា នេះគឺជាយុទ្ធសាស្រ្តត្រៀមបង្ការរបស់ប្រមុខនៃរាជរដ្ឋាភិបាល។ មន្ទីរព្យាបាល​ជំងឺកូវីដ-១៩ កម្រិត​ធ្ងន់មួយនេះ គឺជាមន្ទីរព្យាបាលខ្នាតស្តង់ដារខ្ពស់​សម្រាប់ថ្នាក់​តំបន់ ក្នុងនោះអ្នកជំងឺកូវីដ-១៩ ដែលត្រូវបញ្ជូនមកទទួលការព្យបាលនៅទីនេះ រួមមាន​ខេត្ត​សៀមរាប កំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ។ យ៉ាងណាក៏ដោយ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានថ្លែងនូវភាពកក់ក្តីជាទីបំផុត ​ចំពោះរដ្ឋបាលខេត្តសៀមរាប ដែលបាន​សហការ​​ជាមួយក្រសួងសុខាភិបាល សម្របសម្រួល​ផ្តល់ទីតាំង សាលមហោស្រព អង្គរ-កូអ៊ិច ស្ថិតនៅ​លើអតីតតំបន់ពិព័រណអង្គរ-ឃ្យុងយូ(ក្រុងសៀមរាប) ដែលជាទីតាំងដ៏ល្អសម្រាប់​ការរៀបចំ​មន្ទីរព្យាបាលមួយនេះ។

ប្រភព​​បានលើកឡើងថា មោទនភាពនៃលទ្ធផលចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ មកដល់ពេលនេះ ក្រសួងកត់សម្គាល់ឃើញថា ស្ថានភាពឆ្លងជម្ងឺកូវីដ-១៩នៅកម្ពុជា កំពុងស្ថិតក្នុង​និន្នាការ​នៃការ​ថយចុះ ប៉ុន្តែការរៀបចំមន្ទីរពេទ្យដ៏ធំប្រចាំតំបន់មួយនេះ វាជាការបោះជំហាន​ត្រៀមលក្ខណៈជាមុន ចំពោះស្ថានភាពធ្ងន់ធ្ងរ ដែលអាចកើតមានជាយថាហេតុ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអំពាវនាវចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ទូទាំងប្រទេស សូម​បន្តការប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវចេះផ្លាស់ប្តូរទម្លាប់រស់នៅរបស់ខ្លួន រៀនរស់នៅ​ធម្មតា​ជាមួយ​រុសកូវីដ-១៩ តាមបែបគន្លងថ្មី សំដៅបង្ការ គ្រប់គ្រង និងកាត់ផ្តាច់ខ្សែចម្លងវីរុសដ៏កាចសាហាវនេះ ជាពិសេស ពពួកប្រភេទបំប្លែងថ្មី ឬក៏ប្រភេទថ្មីៗផ្សេងទៀត ៕

អត្ថបទ ៖ ឡេង 

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm