សាលា TVET បានបន្តបើកថ្នាក់ថ្មីជាច្រើនបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈជូនយុវជនគ្រួសារក្រីក្រ

2024/07/01 06:40:19 pm        163

នៅដើមខែកក្កដាឆ្នាំ២០២៤នេះ បណ្តាសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទាំង៣៧ របស់​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលការចុះឈ្មោះ និងបន្តបើកថ្នាក់ថ្មី បណ្តុះ​បណ្តាល​ជំនាញវិជ្ជាជីវៈជូនយុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានីភ័យ បានចំនួន​ជាង៧០០០នាក់បន្ថែមទៀត។

លោក ច្រឹង ណារី នាយកវិទ្យាស្ថានជាតិពហុបច្ចេកវិទ្យាតេជោ សែន ក្រុងតាខ្មៅ ខេត្តកណ្តាល ថ្លែងថា នៅថ្ងៃទី១ ខែកក្កដានេះ វិទ្យាស្ថាន​បានបើក​ថ្នាក់​ថ្មី​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈ​ជូន​យុវជន បានចំនួន៣ថ្នាក់ សិក្សា៣ជំនាញផ្សេងៗបន្ថែម ហើយការបើកថ្នាក់ថ្មីនេះ គឺបាន​ធ្វើ​ឡើង​អម​ជាមួយ​នឹងវិទ្យាស្ថាន បានទទួលជំនួយឧបត្ថម្ភ អង្គការKOICA របស់ប្រទេសកូរ៉េខាងត្បូង ២​ម៉ឺន​ដុល្លារអាមេរិក សម្រាប់បើកដំណើការបណ្ណាល័យ ដើម្បីឲ្យបណ្តាយុវជន​កំពុង​សិក្សា​ជំនាញ​នានា​មាន​ឱកាសសិក្សាស្រាវជ្រាវចំណេះដឹងជំនាញរបស់ខ្លួនបន្ថែម។

លោក ច្រឹង ណារី បន្តថា នៅក្នុងដំណើរការបើកថ្នាក់រៀនថ្មីនេះ គឺមានយុវជនជា​ច្រើន​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ការបណ្តុះបណ្តាលចុងសប្តាហ៍ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដោយសារ ភាគច្រើន យុវជន​ជាប់​រវល់​ការងារខាងក្រៅ និងមានឱកាសឈប់សំរាកតែថ្ងៃចុងសប្តាហ៍។

បណ្តាក្រុមយុវជន ដែលបានចុះឈ្មោះរៀនជំនាញវិជ្ជាជីវៈ ក្នុងកម្មវិធីផ្តល់អាហារូបករណ៍ សម្រាប់​ការ​បណ្តុះបណ្តាលវិជ្ជាជីវៈ ជូនយុវជន ១.៥លាននាក់ ថ្លែងប្តេជ្ញាថា នឹងខិតខំរៀនចប់ រៀន​ឲ្យ​ចេះ ងាយស្រួលស្វែងរកការងារធ្វើ បង្កើនប្រាក់ឲ្យបានសមរម្យ និងសូមថ្លែង​អំណរគុណ​រាជ​រដ្ឋាភិបាលដែលបានអនុវត្តកម្មវិធីផ្តល់អាហារូបករណ៍បណ្តុះបណ្តាលវិជ្ជាជីវៈនេះឡើង។

ឯកឧត្តម កក្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និង​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈ បានថ្លែងថា មកដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤នេះ មានយុវជន​នាំគ្នា​ចុះ​ឈ្មោះចូ​ល​រៀន​ជំនាញ​វិជ្ជាជីវៈ និងបច្ចេកទេស ក្នុងកម្មវិធីផ្តល់អាហារូបករណ៍របស់រាជរដ្ឋាភិបាល សម្រាប់​ការ​បណ្តុះ​បណ្តាលជំនាញវិជ្ជាជីវៈជូនយុវជន ១.៥លាននាក់ មានចំនួនជាង ៤ម៉ឺន២៦០០នាក់ ក្នុង​នោះ​មានយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានីភ័យ ចំនួនជិត១៦០០០នាក់ និងមាន​យុវជន​កំពុង​រៀនសរុបចំនួន ១៨៣៣៦នាក់ ក្នុងនោះមានយុវជនមានបណ្ណរក្រីក្រី និង​ងាយ​រង​ហានីភ័យ៧ពាន់៤៣៣នាក់៕ អត្ថបទ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»

2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm