ស្រូវប្រជាកសិករក្នុងស្រុករលាប្អៀរ លូតលាស់ល្អឡើងវិញបន្ទាប់ពីកម្ចាត់ដង្កូវហ្វូង​កាលពីសប្តាហ៍មុន

2024/07/01 06:57:20 pm        216

នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤នេះ លោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរបានឲ្យដឹង​ថា ស្រូវវស្សាប្រជាកសិករដែលរងផលប៉ះពាល់ពីសត្វដង្កូវយាយីកាលសប្តាហ៍មុន បានលូត​លាស់​ល្អ​ឡើង​វិញហើយ​ មិនមានអ្វីជាបញ្ហានោះឡើយ។ ប្រជាកសិករ និងក្រុមមន្ត្រីកសិកម្មស្រុក និងឃុំ បាន និងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ពីបញ្ហាដង្កូវហ្វូង និងសត្វល្អិតចង្រៃ។

លោក សេង វិចិត្រ បានថ្លែងបន្តថា ដោយមានការយកចិត្តទុកដាក់ និងមាន​ណែនាំ​ពី​អាជ្ញាធ​រ​ស្រុក មន្ត្រីកសិកម្មឃុំ អាជ្ញាធរមូលដ្ឋាន និងប្រជាកសិករផ្ទាល់ មកដល់ពេលនេះ ដំណាំ​ស្រូវ​បាន​លូត​លាស់​ល្អប្រសើរឡើងវិញ។ បច្ចុប្បនុ្នកំពុងរងផលប៉ះពាល់ជាលក្ខណៈស្បែកខ្លា និង​តិច​តួច​ប៉ុណ្ណោះ ហើយស្ថិតនៅក្រោមការតាមដានជាប្រចាំ។ លោកអភិបាល​ស្រុក​បាន​ណែនាំដល់​ប្រជា​កសិករ​ឱ្យ​ឧស្សាហ៍ចុះមកមើលស្រែ និងមានវិធានការកម្ចាត់សមាសភាពចង្រៃ តាមវិធី​សាស្រ្ត​មេកានិក និងវិធីសាស្រ្តគីមីរួមមាន៖ ទី១ វិធានការការពារ ត្រូវធ្វើការសម្អាតស្មៅនៅតាមភ្លឺស្រែ ឬ​គម្ពោធព្រៃនៅជុំវិញស្រែដែលជាជម្រករបស់ដង្កូវហ្វូង ត្រូវជីកចង្អូរទំហំ២តឹកជម្រៅ៣តឹក រោយផេះ​ក្នុងរណ្ដៅការពារកុំឲ្យដង្កូវរាលដាលទៅស្រែផ្សេងទៀត។

ទី២ វិធានការកំចាត់ លែងទាឱ្យស៊ីដង្កូវនៅក្នុងស្រែ ពន្លិចទឹកនៅក្នុងស្រែ និងទី៣វិធីសាស្ត្រគីមី សម្រាប់​ការប្រើប្រាស់ថ្នាំកម្ចាត់សត្វល្អិត ដែលមានស្លាកសញ្ញា​ជាភាសារ​ខ្មែរ​ទទួល​ស្គាល់ដោ​យ​ក្រសួង​កសិកម្ម។

ប្រភេទដង្កូវហ្វូងដែលបានរកឃើញលើស្រែកសិករ ជាប្រភេទដង្កូវហ្វូងមានឈ្មោះវិទ្យាសាស្ត្រ Spodoptera Mauritia (បំផ្លាញដោយដុំៗ)៕ កាំង ហុងវាស្នា 

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        198
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        99
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        212

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm