រដ្ឋមន្រ្តីក្រសួងកសិកម្ម៖ បច្ចុប្បន្នកម្ពុជាមានសត្វផ្សោតចំនួន ១០៥ក្បាល

2024/07/01 07:12:03 pm        154

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា បច្ចុប្បន្ន កម្ពុជាមានសត្វផ្សោតទន្លេមេគង្គចំនួនប្រមាណ ១០៥ក្បាល ខណៈអត្រាកើត បានកើនឡើងពី ៦ក្បាល ក្នុងឆ្នាំ២០២២ ដល់ ៨ក្បាល នៅឆ្នាំ២០២៣។

នៅក្នុងពិធីប្រារព្ធទិវាមច្ឆាជាតិ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពរបស់ សម្តេចធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ឯកឧត្តម ឌិត ទីណា បានរាយការណ៍​ឲ្យ​ដឹង​ថា ក្នុងអនុវិស័យជលផល ក្រសួងកសិកម្ម ដែលមានរដ្ឋបាលជលផលជាសេនាធិការ តែងតែ​យក​ចិត្តទុកដាក់ខ្ពស់ក្នុងការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍធនធានជលផល ប្រកបដោយ​និរន្តរ​ភាព ដោយរក្សាតុល្យភាពរវាងការអភិរក្ស និងការអភិវឌ្ឍ។ ពាក់ព័ន្ធនឹងការងារគ្រប់គ្រង និង​អភិរក្ស​ធនធានជលផល ក្រសួងបាននិងកំពុង​ចាត់​វិធានការ​ច្បាប់យ៉ាង​ម៉ឺង​ម៉ាត់​លើ​បទ​ល្មើស​នេសាទ និងការផលិត​ចែក​ចាយ​ឧបករណ៍​នេសាទ​ដែល​បំផ្លិច​បំផ្លាញ​ធ្ងន់ធ្ងរ​ដល់​ធន​ធាន​ជល​ផល, ជំរុញចលនាលែងត្រីមេពូជ និងត្រីរងគ្រោះថ្នាក់ចូលក្នុងធម្មជាតិវិញ, ចាត់វិធាន​ការ​គ្រប់​គ្រង​​ម៉ឺង​ម៉ាត់ក្នុងរដូវបិទនេសាទ, សាងសង់​ជណ្តើរ​ត្រី​ដើម្បី​ជួយ​សម្រួល​ដល់​ការ​ផ្លាស់​ទី​របស់​ត្រី និង​សង្គ្រោះត្រីមេពូជនៅតាមកន្លែងអភិរក្សដែលរីងស្ងួតនៅរដូវប្រាំងដោយសារអាកាសធាតុឡើង កម្តៅ​ខ្លាំង និងអូសបន្លាយពេលយូរ ដោយបានធ្វើការស្តារ បូមទឹកបញ្ចូល ឬជីក​ប្រឡាយ​បង្ហូ​រ​ទឹក​ចូល​។

ឯកឧត្តមរដ្ឋមន្រ្តី ឲ្យដឹងទៀតថា ជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងនេះ អត្រាស្លាប់​របស់​សត្វ​ផ្សោត​ទន្លេមេគង្គត្រូវបានកាត់បន្ថយគួរឱ្យកត់សម្គាល់ គឺពី ១១ក្បាល នៅឆ្នាំ២០២២ មកត្រឹម ៥ក្បាល នៅឆ្នាំ២០២៣។ ឯកឧត្តម បានបន្តថា សម្រាប់រយៈពេល ៦ខែ ដើមឆ្នាំ២០២៤ ផ្សោតកើតកូនបាន ៨ក្បាល និងស្លាប់តែ ២ក្បាលប៉ុណ្ណោះ ដែលនេះគឺដំណឹងដ៏គួររំភើបរីករាយ។

បើ​តាម ឯកឧត្តមរដ្ឋមន្រ្តី ក្រោមកិច្ចសហការជាមួយដៃគូអភិវឌ្ឍតាមរយៈគម្រោង អច្ឆរិយៈ​ភាព​នៃ​ទន្លេ​មេគង្គ ចាប់ពីឆ្នាំ២០២០មក កម្ពុជាបានលែងត្រីមេពូជចំនួន ២១,៣៦៣ក្បាល រួមមាន៖ បបែលទឹកសាប ត្រីរាជ ត្រីគល់រាំង ត្រីប្រាធំ និងត្រីត្រសក់ក្រហមជាដើម ចូលទៅក្នុងធម្មជាតិវិញ ដោយមានកិបស្លាកភ្ជាប់ប្រព័ន្ធតាមដាន ដើម្បីសិក្សាអំពីបម្លាស់ទីរបស់មច្ឆជាតិទាំងនោះ។

សូមបញ្ជាក់ ទាក់ទិននឹងសត្វផ្សោតទន្លេមេគង្គនេះ ត្រូវបានអ្នកវិទ្យាសាស្រ្ត ចាត់ថ្នាក់​ក្នុង​បញ្ជី​ក្រហម​របស់អង្គការ IUCN ជាប្រភេទជិតផុតពូជ។ នៅកម្ពុជា សត្វផ្សោតទាំងនេះកំ​ពុងរស់​នៅ​តាម​ទីជម្រកសំខាន់ៗនៃទន្លេមេគង្គ ក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង៕ 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        100
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        205
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm