ស្របពេលមានការស្រែកហ៊ោចំអកលើការជជែកដេញដោលជុំដំបូងរបស់លោកJoe Biden ជាមួយ លោក Donald Trump សំឡេងមួយហាក់បីដូចជាបន្លឺឡើងខ្លាំងជាងអ្នកផ្សេងទៀត។

នៅម៉ោង ៦និង១៥នាទីល្ងាចថ្ងៃសុក្រ សប្ដាហ៍មុន ប្រមាណ ១៩ ម៉ោងបន្ទាប់ពីបេក្ខជនប្រធានាធិបតីទាំងពីរបានចាកចេញពីវេទិកានៅទីក្នុងអាត្លង់តា កាលពីល្ងាចកន្លងទៅ សារព័ត៌មាន New York Times បានចេញផ្សាយបទពិចារណកថាទៅដល់អ្នកជាវសារព័ត៌មាននេះតាម Online ដោយនិយាយថា លោកBiden គួរតែដកខ្លួនទៅបើស្រឡាញ់ជាតិ។

ការវិនិច្ឆ័យនេះគឺធ្ងន់ធ្ងរណាស់។ ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលបានប្រកែកដោយបង្ខំ បានបង្ហាញស្ថានភាពដ៏គួរឱ្យព្រួយបារម្ភអំពីភាពទន់ខ្សោយវ័យចំណាសរបស់លោក អ្វីដែលល្អបំផុតដែលលោកអាចធ្វើបានសម្រាប់ប្រទេសដែលលោកបានបម្រើអស់រយៈពេលជាងកន្លះសតវត្សគឺការដកខ្លួនចេញពី ការប្រកួតប្រជែង និងអនុញ្ញាតឱ្យគណបក្សប្រជាធិបតេយ្យរបស់លោក ជ្រើសរើសបេក្ខជនផ្សេងទៀត។
ការសម្រេចចិត្តរបស់កាសែត New York Times ក្លាយជាកាសែតជាតិដំបូងគេចាប់តាំងពីការជជែកដេញដោលរបស់ លោក Biden ដើម្បីអំពាវនាវឱ្យមាន គូប្រជែងខ្លាំងជាងនេះ ទប់ទល់នឹងលោកTrump។
អ្នកសរសេរបទពិចារណកថាបង្ហាញក្ដីអាណិតចំពោះលោក Biden ដោយជំរុញឱ្យលោកឈប់ដកខ្លួនចេញពីការប្រកួតប្រជែងតំណែងប្រធានាធិបតីទៀតទៅ។ ទាំងក្រុមប្រឹក្សាភិបាលវិចារណកថា និងអ្នកសរសេរអត្ថបទជាច្រើន មានបំណងចង់សរសើរដល់អាជីពជាច្រើនទសវត្សរ៍របស់លោក Biden ក្នុងការការពារព្រលឹងជាតិ៕