យានដ្រូនពីយោធាអ៊ុយក្រែនដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យបានបង្ហាញពីអ្វីដែលទំនងជាសាកសពនៅក្នុងតំបន់ជនស៊ីវិលនៅក្នុងទីក្រុង តូរ៉េតស៍ (Toretsk) ភាគខាងកើតដែលកំពុងរងការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងរបស់រុស្ស៊ីក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។

ការវាយប្រហារនៅក្នុងតំបន់ដូណេតស៍ (Donetsk) ហែកហួរដោយសង្រ្គាម បានជំរុញឱ្យមានកិច្ចខិតខំប្រឹងប្រែងជម្លៀសមនុស្ស ដោយក្រុមសេវាជួយសង្គ្រោះអ៊ុយក្រែន។
ក្រុមមន្ត្រីក្នុងតំបន់បាននិយាយថា យន្តហោះទម្លាក់គ្រាប់បែក ដ៏មានឥទ្ធិពលរបស់រុស្ស៊ីក៏ត្រូវបានប្រើប្រាស់នៅក្នុងទីប្រជុំជននេះ ផងដែរ ជាតំបន់សមរភូមិមុខភាគខាងកើតចុងក្រោយបង្អស់ ខណៈការវាយប្រហាររបស់រុស្ស៊ីនៅតែបន្តដាក់គោលដៅលើអង្គភាពជួរមុខរបស់អ៊ុយក្រែន។

លោកប្រធានាធិបតី Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសរុស្ស៊ីបានទម្លាក់គ្រាប់បែកតាមយន្តហោះជាង៨០០ គ្រាប់ នៅក្នុងប្រទេសអ៊ុយក្រែនក្នុងសប្តាហ៍កន្លងទៅតែមួយគត់។
លោកបានសរសេរនៅក្នុងការបង្ហោះតាមអ៊ីនធឺណិតថា អ៊ុយក្រែនត្រូវការមធ្យោបាយចាំបាច់ ដើម្បីកម្ទេចយន្តហោះទម្លាក់គ្រាប់បែកទាំងនេះ រួមទាំងយន្តហោះចម្បាំងរុស្ស៊ី មិនថានៅទីណាក៏ដោយ។ ជំហាននេះគឺចាំបាច់ណាស់៕