ឯកឧត្តម អ៊ឹម ឈុនលឹម អញ្ជើញនិវត្តន៍មកមាតុប្រទេសវិញ បន្ទាប់ពីចូលរួម​សន្និសីទអន្តរជាតិ នៃតុលាការធម្មនុញ្ញសហព័ន្ធរុស្ស៊ី

2024/07/01 09:00:35 pm        153

នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ បានដឹកនាំគណៈប្រតិភូក្រុមប្រឹក្សាធម្មនុញ្ញ និវត្តមកមាតុប្រទេសវិញ ក្រោយ​បញ្ចប់​បេសកកម្មដោយជោគជ័យក្នុងការចូលរួមសន្និសីទអន្តរជាតិនៃតុលាការ ធម្មនុញ្ញ​សហព័ន្ធ​រុស្ស៊ី ក្រោមប្រធានបទ “ការការពារសិទ្ធិ និងការពិនិត្យធម្មនុញ្ញភាព” ដែលបានប្រព្រឹត្តទៅ នាទី​ក្រុង St. Petersburg របស់សហព័ន្ធរុស្ស៊ី ចាប់ពីថ្ងៃទី២៦ ដល់ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ។

នៅក្នុងសន្និសីទអន្តរជាតិខាងលើ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតប្រធាន បាន ថ្លែង​បទ​អន្ត​រាគមន៍ ចែករំលែកអំពីសមត្ថកិច្ច និងពិសោធន៍របស់ក្រុមប្រឹក្សាធម្មនុញ្ញនៃ ព្រះរាជា​ណា​ចក្រ​កម្ពុជា ដោយផ្តោតលើយន្តការនៃការលើកកម្ពស់ និងការការពារសិទ្ធិ និងសេរីភា​ព​របស់​ប្រជា​ពលរដ្ឋ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ក្នុងក្របខណ្ឌនៃការ ពិនិត្យធម្មនុញ្ញភាពនៃច្បាប់។

 

សន្និសីទអន្តរជាតិ ដែលតុលាការធម្មនុញ្ញនៃសហព័ន្ធរុស្ស៊ី តែងប្រារព្ធធ្វើប្រចាំឆ្នាំ គឺ​ជា​វេទិកា​មួយ​មាន​សារសំខាន់ណាស់ ដោយលើកឡើងនូវគោលការណ៏សំខាន់ៗ នៃរដ្ឋធម្មនុញ្ញ និងច្បាប់ រួម​ទាំង​ផ្តល់​ឱកាសដល់តុលាការ ឬក្រុមប្រឹក្សាធម្មនុញ្ញនៃបណ្តាប្រទេស ជាសម​ភាគី​ធ្វើ​ការ​ពិភាក្សា​ផ្លាស់​ប្តូរ ចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមក ស្របតាមបរិបទនៃប្រទេសនីមួយៗ ក្នុង​ទិស​ដៅ​អភិវឌ្ឍ​ប្រព័ន្ធធម្មនុញ្ញ និងប្រព័ន្ធច្បាប់​ស្រប​តាម​ការ​វិវត្ត​នៃ​សភាពការណ៍​ប្រែប្រួល​របស់​ពិភព​លោក​។

 

សូមបញ្ជាក់ថា សន្និសីទអន្តរជាតិរបស់តុលាការធម្មនុញ្ញនៃសហព័ន្ធរុស្ស៊ីប្រចាំ ឆ្នាំ២០២៤នេះ មានការអញ្ជើញចូលរួមពីបណ្តាតុលាការធម្មនុញ្ញ ក្រុមប្រឹក្សាធម្មនុញ្ញ និង​តុលាការ​កំ​ពូល​មក​ពី​២៤​ប្រទេស ដែលក្នុងនោះមានប្រទេសសមាជិកអាស៊ានចំនួន៥ គឺ កម្ពុជា, ឥណ្ឌូណេស៊ី, ថៃ​ឡង់ដ៍, មីយ៉ាន់ម៉ា, និងម៉ាឡេស៊ី ខណៈមានអង្គការអន្តរជាតិ និងអន្តររដ្ឋាភិបាល ចំនួន២ បាន​ចូល​រួម​ផងដែរ គឺ Court of the Eurasan៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        202
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm