សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នឹង​អញ្ជើញ​ទៅ​​ទទួល​វ៉ាក់សាំង​ជា​ជំនួយ​របស់​កាកបាទក្រហម​ចិន​ នាល្ងាចថ្ងៃនេះ

2021/08/23 05:19:35 pm        296

ភ្នំពេញ ៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នឹងអញ្ជើញ​ទៅ​ទទួលដោយផ្ទាល់នូវវ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម ដែលជាជំនួយសមាគម​ជាតិកាកបាទក្រហមចិន ចំនួន១០ម៉ឺនដូស ​ដែលផ្តល់ជូនកាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់កាកបាទក្រហមកម្ពុជា បានឲ្យដឹងថា កាកបាទ​ក្រហម​កម្ពុជា ដែលមានហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះកិត្តិយស នឹងទទួលបាននូវ​វ៉ាក់សាំង​ប្រភេទ SARS-COV-2 (Sinopham)ចំនួន១០ម៉ឺនដូស ដែលជាជំនួយរបស់​សមាគមជាតិ​កាកបាទ​ក្រហមចិន។ ដោយជំនួយនេះ នឹងមកដល់ប្រទេសកម្ពុជា នាថ្ងៃទី២៣ ខែសីហានេះតែម្តង។

តាមរយៈសេចក្តីប្រកាសនេះ បានបញ្ជាក់ឲ្យដឹងទៀតថា ពិធីប្រគល់ និងទទួលអំណោយដ៏ថ្លៃថ្លា​នូវ​វ៉ាក់សាំង SARS-CoV2 (Sinopharm) ពីសមាគមជាតិកាកបាទក្រហមចិន ជូនដល់កាកបាទក្រហម​កម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩នេះ នឹងប្រព្រឹត្តទៅ ក្រោមអធិបតីភាពរបស់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម វ៉ាង វិនទៀង ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា នៅអាកាស​យានដ្ឋានអន្ដរជាតិភ្នំពេញ។

សេចក្តីប្រកាស បានបញ្ជាក់បន្ថែមទៀតថា វ៉ាក់សាំងកូវីដ១៩ ដែលជាជំនួយរបស់​កាកបាទ​ក្រហមចិន នឹងកាន់តែចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា នូវមធ្យោបាយដ៏មានអនុភាពបន្ថែមទៀត ក្នុងការបន្តខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតសកលនោះ។ យ៉ាងណាក៏ដោយតាមរយៈសេចក្តីប្រកាសព័ត៌មាននេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ក៏បានអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់បន្តអនុវត្តវិធានការសុខភាពសាធារណៈ និង​បន្ត​អនុវត្ត​ឲ្យបាន​ខ្ជាប់ខ្ជួន​នូវវិធានរបស់ក្រសួងសុខាភិបាល ក៏ដូចជាអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី «៣កុំ ៣ការពារ» ខណៈការពឹងពាក់តែវ៉ាក់សាំងមួយមុខយើង​នឹងមិន​អាច​បញ្ចប់ការឆ្លងរីករាលដាលនូវមេរោគកូវីដ១៩នេះ បាននោះឡើយ។

តាមរយៈសេចក្តីប្រកាសព័ត៌មាននេះដែរ កាកបាទក្រហមកម្ពុជា ក៏បានប្តេជ្ញាបន្តខិតខំចូលរួម និង​សហការជាមួយនឹងរាជរដ្ឋាភិបាល ឲ្យកាន់តែខ្លាំងក្លាមួយកម្រិតទៀត ក្នុងការប្រយុទ្ធប្រឆាំងនឹង​ជំងឺ​កូវីដ១៩ តាមរយៈការចូលរួមចំណែកអប់រំផ្សព្វផ្សាយ ​ដល់បងប្អូនប្រជាពលរដ្ឋតាមសហគមន៍ ឲ្យអនុវត្តវិធានការសុខាភិបាល និងវិធានរដ្ឋបាល ដើម្បីសុខភាពល្អរបស់គ្រួសារមួយ សហគមន៍មួយ​ និងសង្គមជាតិទាំងមូលផងដែរ៕

អត្ថបទ ៖ បាន ចក់

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃ MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        44
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        94
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        116

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃ MOU ២០០១ ជាឯកតោភាគី

2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm