លី​គ​កំពូល​កម្ពុជា​ត្រឡប់មកវិញ​នៅ​ថ្ងៃអាទិត្យ​ចុង​សប្តាហ៍​នេះ​ហើយ​

2021/08/23 05:26:20 pm        150

បាល់ទាត់៖ បន្ទាប់ពី​សម្រាក​ជិត ១ខែ​ដោយសារតែ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ការប្រកួត​កីឡាបាល់ទាត់​ជម្រើស​ជើងឯក​ជាតិ​កម្ពុជា ២០២១ រឺ​មិត្ត​ហ្វូ​ន​ខាំ​បូ​ឌា​ន​លី​គត្រឡប់មក​ប្រកួត​វិញ​នៅ​ថ្ងៃអាទិត្យ ទី​២៩ ខែសីហា​ខាងមុខ​នេះហើយ​។​

​គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត​បាល់ទាត់​ជាតិ បានប្រកាស​ឱ្យដឹង​នៅ​ចុង​សប្តាហ៍​កន្លងទៅ​ថា ស្វាគមន៍​ការ​ត្រឡប់មកវិញនៃ​ការប្រកួត​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គឆ្នាំ​២០២១ ជួបគ្នា ថ្ងៃអាទិត្យ ទី​២៩ ខែសីហា ឆ្នាំ​២០២១ ខាងមុខនេះ​។​ ​មុន​សម្រាក​លី​គ​កំពូល ក្លិប​វិសាខា បឹងកេត អង្គ​រថា​យ​ហ្គឺ​រ ព្រះខ័ន​រាជ​ស្វាយរៀង ណា​ហ្កា​វើ​លដ៍ និង​អគ្គិសនី​កម្ពុជាលេង​បាន ​១០​សប្តាហ៍​ ហើយ ​៥​ក្រុម​លើ​គេ​កំពុងតែ​ដេញ​ពិន្ទុ​គ្នា​យ៉ាង​ប្រកៀក​ប្រកិត ចំនែក​កងយោធ​ពល​ខេមរភូមិន្ទ គីរីវង់​សុខ​សែន​ជ័យ អាស៊ី​អឺរ៉ុប ព្រៃវែង និង​ក្លិប​សូល​ទី​ឡូ​អង្គរបញ្ចប់ ​៩​ប្រកួត ខណៈដែល​ក្រុម​លេខ​៦ ​ភ្នំពេញ​ក្រោ​ន​លេង​បាន ​៨​ប្រកួត ឯ​នគរបាល​ជាតិ​ទើបតែ​លេង​បាន ​៧​ប្រកួត​ទេ​។​

​តាម​ការ​គ្រោង​ទុក​ចុង​សប្តាហ៍​នេះ ភ្នំពេញ​ក្រោ​ន​ទទួល​កង​យោធពល​ខេមរភូមិន្ទ​នៅ​កីឡដ្ឋាន RSN មុន​សូល​ទី​ឡូ​អង្គរ​ទទួលនគរបាល​ជាតិ​ថ្ងៃ​ទី​០៤ ខែ​កញ្ញានៅ​ទឹកដី SRU ខេត្តសៀមរាប​។ លី​គ​កំពូល​កម្ពុជាជុំ​ទី​១ នឹង​បញ្ចប់​ថ្ងៃទី​១៥ ខែកញ្ញា ខណៈ​ជុំ​ទី​២ ត្រូវ​លេង​ដោយ​ចែកជា​ពី​រលីគ​តូចៗ ពោលគឺ ៨​ក្រុម​​ត្រូវ​លេង​ប្រជែង​យកពាន រីឯ​ ៥​ក្រុម​ក្រោម​គេ​ត្រូវ​លេងដើម្បី​រក្សា​កៅអី​ក្នុង​លី​គ​កំពូល​៕

អត្ថបទ៖ គង់ ហួន

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm