នគរបាលអាហ្សង់ទីនបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដាក់បាតុករទាមទារយុត្តិធម៌ឲ្យក្មេងបាត់ខ្លួន

2024/07/01 10:50:43 pm        72

នគរបាល នៅប្រទេសអាហ្សង់ទីន កាលពីថ្ងៃអាទិត្យ (ទី៣០ ខែមិថុនា) បានប៉ះទង្គិចជាមួយបាតុករដែលកំពុងទាមទារយុត្តិធម៌ សម្រាប់កុមារដែលបាត់ខ្លួន។

ក្នុងហេតុការណ៍នោះ គេឃើញក្រុមបាតុករបានគប់ដុំថ្មដាក់សណ្ឋាគារមួយ ក្នុងសង្កាត់ 9 de Julio ជាកន្លែង ដែលមីងរបស់កុមារម្នាក់ គឺលោកស្រី Laudelina Pena ស្នាក់នៅក្នុងនោះ។ ស្ត្រីរូបនោះធ្លាប់បានអះអាងប្រាប់សមត្ថកិច្ចថា កុមារអាយុ ៥ឆ្នាំម្នាក់ឈ្មោះ Loan ត្រូវរថយន្តបុកបណ្ដាលឲ្យស្លាប់។ ប៉ុន្តែក្រុមអ្នកតវ៉ានិយាយថា លោកស្រីជាប់ពាក់ព័ន្ធនឹងការបាត់ខ្លួនរបស់ក្មេងនេះ ហើយបានចាត់ទុកលោកស្រីថា ជាឧក្រិដ្ឋជន។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា ដើម្បីបំបែកក្រុមបាតុករ នៅជិតសណ្ឋាគារនោះ មន្ត្រីនគរបាលបានប្រើប្រាស់គ្រាប់កាំភ្លើងជ័រ និងឧស្ម័នបង្ហូរទឹកភ្នែក ខណៈដែលពួកគេព្យាយាមជម្លៀសលោកស្រី Laudelina ទៅទីតាំងផ្សេង ដើម្បីការពាររូបគាត់។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន អាជ្ញាធរបានឃុំខ្លួនមេកងទ័ពជើងទឹកចូលនិវត្តន៍ម្នាក់ និងភរិយារបស់លោក ដែលជាអតីតបុគ្គលិកសាលាក្រុង ពីបទសង្ស័យមានពាក់ព័ន្ធនឹងបាត់ខ្លួនរបស់កុមារ Loan៕

អត្ថបទដែលទាក់ទង

ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        28
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am        28
បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        243

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ

2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm