
មនុស្ស ៣នាក់ បានស្លាប់ ក្រោយយន្តហោះខ្នាតតូចមួយគ្រឿង ធ្លាក់លើផ្លូវហាយវ៉េ ក្នុងតំបន់ Seine-et-Marne ស្ថិតនៅភាគខាងជើងប្រទេសបារាំង កាលពីថ្ងៃអាទិត្យ ។
យោងតាមសារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា យន្តហោះបានធ្លាក់លើផ្លូវហាយវ៉េ A4 ជិតសួនកម្សាន្ត Disneyland Paris ក្រោយបើកបុកខ្សែភ្លើង ។
សេវាកម្មសង្រ្គោះបន្ទាន់ បានធ្វើដំណើរទៅដល់កន្លែងកើតហេតុ ខណៈអ្នកធ្វើដំណើរឆ្លងកាត់នាំគ្នាថតឧបទ្ទេវហេតុមួយនេះ ។
រូបភាពវីដេអូឃ្លីបពីកន្លែងកើតហេតុ ឃើញរថយន្តបើកចេញពីកន្លែងធ្លាក់យន្តហោះនៅផ្នែកម្ខាងទៀតនៃផ្លូវ ពេលដែលរថយន្តគិលានសង្រ្គោះ បានមកដល់ ។
ចំណែកឯផ្សែងនៅឃើញហុយចេញពីយន្តហោះ ខណៈដែលក្រុមមន្រ្តី បញ្ជាការធ្វើចរាចរណ៍ ៕