ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងជំរុញតំបន់ជនបទ ឱ្យក្លាយទៅជាតំបន់អភិវឌ្ឍន៍រីកចម្រើន

2024/07/01 11:37:30 pm        86

សៀមរាប ៖ ផ្លូវជនបទជាច្រើនខ្សែ នៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប ស្ថិតក្រោមក្របខ័ណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ បានស្ថាបនាស្របតាមបទ ដ្ឋានបច្ចេកទេសល្អប្រសើរ ដោយផ្លូវទាំងនោះបានកំពុងប្រែក្លាយតំបន់ជនបទ ឱ្យក្លាយជាតំបន់អភិវឌ្ឍន៍មានសេដ្ឋកិច្ច កាន់តែរីក ចម្រើន។

​ឯកឧត្តម ជា ស៊្រុន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី ១ ខែ កក្កដា ឆ្នាំ ២០២៤ នេះ បានដឹកនាំក្រុមការងារអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាព លើការងារស្តារឡើងវិញ ផ្លូវក្រាលដីល្បាយក្រួសចំនួន ៥ខ្សែ ប្រវែងសរុប ៦ ១៩០ ម៉ែត្រ, ទទឹង ៥ ម៉ែត្រ, សាងសង់លូមូលមុខបីចំនួន ២ កន្លែង និងផ្លាក ឈ្មោះផ្លូវចំនួន ៥ កន្លែង ស្ថិតនៅភូមិខ្លាឃ្មុំ ភូមិត្រពាំងវែង ភូមិសាលា និងភូមិតាលៀន ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប ដែលគម្រោងនេះអនុវត្តដោយ នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ។

ជុំវិញគម្រោងខាងលើនេះ, ឯកឧត្តម ឧត្តមសេនីយ៍ទោ ហាយ ហ៊ីង នាយករង នាយកដ្ឋានវិស្វកម្ម តំណាងឯកឧត្ដម ឧត្តមសេនីយ៍ឯក សឿន រឿត នាយកនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ លើកឡើងថា ដោយទទួលបានគោលការណ៍ឯកភាពពី ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរួចមក នាយកដ្ឋានវិស្វកម្មនៃក្រសួងការពារជាតិ ក៏បានអនុវត្តការងារនេះ ក្នុងគោលដៅជួយសម្រួលដល់ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីផ្តល់ភាពងាយស្រួលក្នុងការធ្វើចរាចរទៅមក ការដឹកជញ្ជូនកសិផល និងដំណាំបន្ទាប់បន្សំរបស់ ប្រជាពលរដ្ឋមកកាន់ទីផ្សារ ជួយសម្រួលដល់សិស្សានុសិស្ស ធ្វើដំណើរទៅកាន់សាលារៀនជាដើម។ មកដល់ពេលនេះផ្លូវនិងលូខាង លើ បានធ្វើការត្រួតពិនិត្យ និងវាយតម្លៃលើលទ្ធផលការងារអនុវត្តសម្រេចបាន ១០០ ភាគរយ, គិតមកដល់ពេលនេះ ឃើញថា មានរយៈពេលជាង ៦ ខែ ក្នុងរយៈពេលធានាសុពលភាព។

ជុំវិញការស្ថាបនាផ្លូវខាងលើនេះ, ឯកឧត្តម ជា ស៊្រុន បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងស្ថាបនាផ្លូវទាំង៥ ខ្សែនេះ សម្រេចបានតាមផែនការ និងប្រកបដោយគុណភាព ព្រោះនៅជនបទមានសារៈសំខាន់ ក្នុងការជំរុញដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ចនៅជនបទ និងកាត់បន្ថយគម្លាតតំបន់ជនបទ និងទីក្រុងផងដែរ។ ជាមួយគ្នានេះដែរ, ក្រសួងអភិវឌ្ឍន៍ជនបទ ក៏បាន ដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍ មានគោលបំណងប្រែក្លាយតំបន់ជនបទនៃកម្ពុជា ឱ្យក្លាយជាតំបន់អភិវឌ្ឍន៍រីកចម្រើនប្រកប ដោយបរិយាបន្ន និងមាននិរន្តរភាព។

បន្ទាប់ពីចុះពិនិត្យគម្រោងផ្លូវនិងលូខាងលើរួច, ឯកឧត្តម ជា ស៊្រុន និងក្រុមការងារអន្តរក្រសួង បានចុះជួបសំណេះសំ ណាល ជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋចំនួន ៩៥ នាក់ ដោយក្នុងពិធីនោះ ឯកឧត្តមក៏បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន និង ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមថែទាំផ្លូវ និងលូ នៅក្នុងមូលដ្ឋានរបស់ពួកគាត់ឲ្យបានគង់វង់យូរអង្វែង និងចាត់ទុកផ្លូវនិងលូទាំង នោះជារបស់ពួកគាត់ ។ ក្នុងពិធីសំណេះសំណាលនេះដែរ ឯកឧត្តម ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចែកជូនប្រជាពលរដ្ឋនៅឃុំគោកធ្លកលើ ដោយក្នុងម្នាក់ៗទទួលបានក្រម៉ាចំនួន ១ ផងដែរ៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm