ការអនុវត្តបំរាមគោចរជាង២០ថ្ងៃ ឃាត់មនុស្សពិន័យ អប់រំជាង៣៧០០០នាក់ និងបញ្ជូន៩៥នាក់​ទៅ​តុលាការ

2021/08/23 05:31:05 pm        224

ភ្នំពេញ៖ ការអនុវត្តរឹតបន្តឹងបំរាមគោចរ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងរយៈពេលជាង ២០ថ្ងៃ ក្នុងនោះសមត្ថកិច្ចនៅតាមគោលដៅអនុវត្តវិធានការនានា បានឃាត់អ្នកល្មើសនឹងបំរាមគោចរបានចំនួនជាង ៣៧០០០នាក់ ធ្វើការអប់រំនិងពិន័យ ខណៈមានអ្នកល្មើសធ្ងន់ធ្ងរចំនួន ៩៥នាក់ទៀត ត្រូវបានបញ្ជូនទៅតុលាការចាត់ការនីតិវិធី ។

យោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ បានឲ្យដឹងថា ចាប់ពីថ្ងៃទី២៩ ខែកក្កដា រហូតដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ការអនុវត្តវិធាន​ការច្បាប់ពាក់ព័ន្ធនឹងបំរាមគោចរបានចំនួន ១៩ ២១០ករណី ដោយឃាត់ខ្លួនអ្នកល្មើស ដើម្បី​ធ្វើការ​ពិន័យ និងអប់រំចំនួន ៣៧ ៨៣៤នាក់ ក្នុងនោះ ជនបរទេសចំនួន ២១៩នាក់ ។

សេចក្តីជូនដំណឹង បានបន្តថា ការអនុវត្តនេះ បានឃាត់យានយន្តចំនួន១៦ ៤៣៧គ្រឿង និងបាន​ថវិកា​បានចំនួន ៧៤១ ៦០០ ០០០រៀល និងបិទទីតាំងអាជីវកម្ម ដែលល្មើសនឹងបំរាមចំនួន ៥ទីតាំង ។

ចំពោះការល្មើសបំរាមគោចរ នារយៈពេលចុងក្រោយនេះ បានថយចុះច្រើន ជាក់ស្ដែងនៅយប់​ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចអនុវត្តវិធានការច្បាប់ចំនួន ២២២ករណី ឃាត់មនុស្សបានចំនួន ៤១១៤នាក់ ដើម្បីធ្វើការអប់រំ និងពិន័យជាប្រាក់បានចំនួន ៤ ២០០ ០០០រៀល និងឃាត់រថយន្ត ៦៨គ្រឿង និងម៉ូតូ ១២៦គ្រឿង ។

ពាក់ព័ន្ធការអនុវត្តរឹតបន្តឹងបំរាមគោចរនេះ សម្រាប់រាជធានីភ្នំពេញ និងបន្តអនុវត្តរហូតដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ខណៈនៅតាមបណ្ដាខេត្តមួយចំនួន ក៏មានការធូរស្បើយ នៃការរកឃើញអ្នក​វិជ្ជមានកូវីដ១៩ ហើយមានការបើកផ្សារ ឲ្យក្រុមអាជីវករលក់ដូរឡើងវិញ ។

ប៉ុន្តែយ៉ាងណាក៏ដោយ ក្រសួងសុខាភិបាល ក៏បានចេញសេចក្តីជូនដំណឹងដល់ខេត្តចំនួន១៥ ពិសេសខេត្តនៅជាប់ព្រំដែន ត្រូវបន្តបំពេញកាតព្វកិច្ចពាក់ម៉ាស់ រក្សាគម្លាតសុវត្ថិភាព ដើម្បី​ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ពិសេសប្រភេទបំប្លែងថ្មីដែលតា ខណៈកម្ពុជា បានរកឃើញអ្នកឆ្លងវីរុសថ្មីនេះ មានជិតចំនួន ១០០០ករណី ៕

អត្ថបទ ៖ សុខរិទ្ធ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        254
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        129
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        161

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm