ហុងគ្រីទទួលតំណែងជាប្រធាន EU ដោយបន្ទរតាមលោក Trump ប៉ុន្តែទំនងជាខ្វះប្រសិទ្ធភាព

2024/07/01 11:45:58 pm        81

រដ្ឋាភិបាលជាតិនិយមរបស់ប្រទេសហុងគ្រី ចាប់ផ្តើមធ្វើជាប្រធានសហភាពអឺរ៉ុប (EU) នៅថ្ងៃចន្ទ (ទី១ ខែកក្កដា) ដោយអំពាវនាវតាមសម្ដីរបស់លោក Donald Trump «ធ្វើឲ្យអឺរ៉ុបអស្ចារ្យជាថ្មីម្តងទៀត» បន្ទាប់ពីសមាជិកសភា EU បានចោទជាសំណួរថា តើប្រទេសនេះគួរត្រូវបានអនុញ្ញាតឲ្យទទួលយកតួនាទីនេះ ឬអត់។

ការព្រួយបារម្ភរបស់អ្នកទាំងនោះ គឺផ្អែកលើការប៉ះទង្គិចជាច្រើនរបស់នាយករដ្ឋមន្ត្រី លោក Viktor Orban ជាមួយទីក្រុងប៊្រុចសែល ជុំវិញស្តង់ដាប្រជាធិបតេយ្យ។

អ្នកការទូតហុងគ្រី ប្រាប់ថា ប្រទេសនេះនឹងក្លាយជាអន្តរការីដ៏ស្មោះត្រង់ ខណៈដែលអ្នកវិភាគនិយាយថា វិធានការលេចធ្លោរបស់ទីក្រុងប៊ុយដាប៉េស ក្នុងការបង្កើតគោលនយោបាយរបស់ EU ទំនងជាត្រូវបានអនុវត្តដោយមានកម្រិត ដោយសារទីក្រុងប៊្រុចសែល ស្ថិតក្នុងដំណាក់កាលអន្តរកាល បន្ទាប់ពីការបោះឆ្នោតក្នុងខែមិថុនា។

គួរបញ្ជាក់ថា តួនាទីរបស់ប្រធាន គឺកំណត់របៀបវារៈ ធ្វើជាប្រធានកិច្ចប្រជុំសមាជិករបស់ EU លើគ្រប់វិស័យ លើកលែងតែបញ្ហាបរទេស ឬតំបន់ចាយប្រាក់អឺរ៉ូ ស្វែងរកការឯកភាពក្នុងចំណោមរដ្ឋសមាជិករបស់ EU និងកិច្ចព្រមព្រៀងអន្តរការី ស្តីពីច្បាប់ជាមួយសភាអឺរ៉ុប។

បណ្ដាអ្នកវិភាគបានលើកឡើងថា វានឹងត្រូវចំណាយពេលច្រើនខែ ដើម្បីឲ្យគណៈកម្មការអឺរ៉ុបថ្មី និងសមាជិកសភាថ្មីដោះស្រាយជាមួយបញ្ហាលំបាកនានា តាមមធ្យោបាយសន្តិភាពរបស់ខ្លួន។ នោះមានន័យថា បើទោះបីជាអ្នកនយោបាយស្ដាំជ្រុលនិយម ពេញចិត្តចំពោះអាទិភាពរបស់ហុងគ្រី ដែលធ្វើឲ្យទទួលបានការគាំទ្រនៅក្នុងការបោះឆ្នោត EU ក៏ដោយ ក៏លទ្ធភាពរបស់ប្រធាន ក្នុងការជំរុញគោលនយោបាយ នៅមានកម្រិតដែរ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm