
មន្រ្តីជួយសង្រ្គោះនិយាយថា មនុស្សយ៉ាងហោច ៧នាក់ស្លាប់ និងមនុស្ស ១៨នាក់ផ្សេងទៀត រងរបួស ក្នុងឧបទ្ទេវហេតុគ្រោះថ្នាក់រថយន្តក្រុងនៅទីក្រុងភាគខាងត្បូងការ៉ាឈី ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃអាទិត្យ ។
សារព័ត៌មានក្នុងស្រុក រាយការណ៍ថា រថយន្តក្រុង កំពុងបើកលឿននៅលើកំណាត់ផ្លូវ Mauripur ពេលបុកជាមួយរថយន្តសណ្តោង ហើយនិងបានក្រឡាប់ ។
លោក Mohammad Amin គឺជាមន្រ្តីសេវាកម្មជួយសង្រ្គោះ Edhi និយាយថា អ្នកដំណើរស្ថិតនៅតាមផ្លូវរបស់ពួកគេទៅចូលរួមពិធីពិកនិកនៅតំបន់ឆ្នេរ ពេលដែលឧបទ្ទេវហេតុកើតឡើង ។
លោក Amin បន្តថា មនុស្ស ៧នាក់ដែលបានស្លាប់ រួមមានស្រ្តី ៣នាក់ កុមារ ៣នាក់ និងបុរសម្នាក់ ។
មន្រ្តីនគរបាល និយាយថា អ្នកបើកបររថយន្តសណ្តោង បានរត់គេចពីកន្លែងកើតហេតុ ខណៈដែលអ្នកបើកបរថយន្តក្រុង ស្ថិតនៅក្នុងចំណោមអ្នករងរបួស ៕