យុវជន ជា​មូលធន​មនុស្ស​ប្រកបដោយ​សក្ដានុពល ក្នុង​កិច្ច​ការងារ​លើកស្ទួយ និង​ការពារ​តម្លៃ​សិល្បៈ​វប្បធម៌​

2021/04/27 09:59:58 am        29

​ភ្នំពេញ៖ ​ឯកឧត្ដម ស្រី សួន រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​លើក​ឡើងថា យុវជន ជា​មូលធន​មនុស្ស​ប្រកបដោយ​សក្ដានុពល ក្នុង​កិច្ច​ការងារ​លើកស្ទួយ និង​ការពារ​តម្លៃ​សិល្បៈ​វប្បធម៌​ជាតិខ្មែរ ទាំង​ពេល​បច្ចុប្បន្ន និង​ទៅ​អនាគត​។​

​ការ​ថ្លែង​របស់​ឯកឧត្ដម ស្រី សួន យ៉ាង​ដូច្នេះ ក្នុង​ពិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​ការ​ងារ​រដ្ឋបាល និង​ការគ្រប់គ្រង​ដំណាក់កាល​ទី​២ (​ភាពជា​អ្នកដឹកនាំ រយៈពេល​០៣​ថ្ងៃ​) រសៀល​ថ្ងៃ​ទី​៣០ កញ្ញា ២០២០​នេះ​, រៀបចំ​ដោយ​សាលា​បណ្ដុះបណ្ដាល​ក្រប​ខណ្ឌ​វប្បធម៌ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។​

​​​ឯកឧត្ដម បន្តទៀតថា ការ​បំពាក់​ចំណេះដឹង និង​ចំណេះ​ធ្វើ​នៅ​កន្លែងធ្វើការ គឺជា​ផែនការ​យុទ្ធសាស្ត្រ​អាទិភាព​ដែល​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ តែង​គិតគូរ​អភិវឌ្ឍន៍​សមត្ថភាព និង​ធនធានមនុស្ស​ក្នុង​វិស័យ​រដ្ឋបាល និង​ជំនាញ​វិជ្ជាជីវៈ​ដែល​បម្រើ​ឲ្យ​វិស័យ​សិល្បៈ និង​វប្បធម៌ និង​ដើម្បី​ឲ្យ​ដើរ​ស្រប​ទៅតាម​បរិបទ នៃ​សកលភាវូបនីយកម្ម និង​ភាព​រីកចម្រើន​របស់​ស​ង្គ​ម​ជាតិ​នាពេល​បច្ចុប្បន្ន​នេះ​។​

​​​ឯកឧត្ដម ស្រី សួន បាន​សង្កត់ធ្ងន់ថា ការចូលរួម​របស់​យុវជន និង​ការងារ​ស្ម័គ្រចិត្ត បានរួម​ចំណែក​ច្រើន​ក្នុង​ការ​ការពារ​សុខសន្តិភាព និង​ការអភិវឌ្ឍ​របស់​ប្រទេសជាតិ និង​ក្នុងនាម​ថ្នាក់ដឹកនាំ​ក្រសួង ឯកឧត្ដម សូម​លើកទឹកចិត្ត​ដល់​សិក្ខាកាម​ជា​យុវជន ទាំង​៦០​រូប ដែល​បាន​សិក្សា​ចប់​វគ្គ​បណ្ដុះបណ្ដាល​ភាពជា​អ្នកដឹកនាំ​នា​ថ្ងៃនេះ សូម​បន្ត​ខិតខំ​បំពេញ​កិច្ចការងារ​ប្រចាំថ្ងៃ​ផង និង​រួមចំណែក​ធ្វើ​ការងារ​សង្គម​ផង ដើម្បី​រួមចំណែក​ការលើកកម្ពស់​សិល្បៈ និង​វប្បធម៌​ជាតិ ទប់ស្កាត់​អំពើ​ហិង្សា ទប់ស្កាត់​ការប្រើប្រាស់​គ្រឿងញៀន លើកស្ទួយ​សីលធម៌​សង្គម និង​លើកកម្ពស់​សមធម៌​សង្គម​ប្រកបដោយ​បរិ​យា​ប័ន្ន និង​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ខិតខំ​ថែរក្សា​សុខសន្តិភាព​នេះ​ឲ្យ​មាន​ជា​អមតៈ​តរៀង​ទៅ​។​

​​​បើតាម​លោក តន សុវណ្ណ​ឧ​ត្ត​ម នាយក​សាលា​បណ្តុះបណ្តាល​ក្របខណ្ឌ​វប្បធម៌ បាន​ឲ្យ​ដឹងថា វគ្គ​បណ្តុះបណ្តាល​លើក​នេះ សាលា​បានកំនត់​យកមុខ​វិជ្ជា​ធំៗ​ចំនួន​០៤ ក្នុងនោះ​រួមមាន​៖ ការគ្រប់គ្រង និង​ប្រើប្រាស់​បណ្តាញ​សង្គម​, សិល្បៈ នៃ​ការទំនាក់ទំនង និង​ការនិយាយ​នៅ​សាធារណៈ​, ភាពជា​អ្នកដឹកនាំ និង​សម​ធ៌ និង​បរិ​យា​ប័ន្ន ដែល​ក្នុងនោះ​សាលា​បានកំនត់​ជ្រើស​យក​សិក្ខាកាម​ជា​យុវជន​សកម្ម សរុប​ចំនួន ​៦០​រូប ក្នុងនោះ​សិក្ខាកាម​ជា​ស្រី្ត មាន​ចំនួន​២៣​រូប មកពី​បណ្តា​នាយកដ្ឋាន​ក្នុង​អង្គភាព ថ្នាក់​កណ្តាល​ក្រសួង​។ ក្រោយ​ការ​បណ្តុះបណ្តាល​យើង​អាច​គណនា​សមត្ថភាព​ នៃ​ការ​យល់ដឹង​របស់​សិក្ខា​កាម​ទាំងអស់​មានការ​យល់ដឹង​កើនឡើង​គួរ​ជាទី​មោទនៈ និង​ទទួល​បាន​ការវាយតម្លៃ​សមត្ថភាព នៃ​ការ​យល់ដឹង​ដូច​ខាង​ក្រោម​ កម្រិត​មធ្យម មានការ​ថយ​ចុះ​មក​ត្រឹម​ចំនួន​២៥%, កម្រិត​ល្អ​បង្គួរ​មានការ​កើន​ឡើង​មក​ត្រឹម​ចំនួន​៥៣% និង​កម្រិត​ល្អ មានការ​កើន​ឡើង​មក​ត្រឹម​២២%​។​

​ជាពិសេស វគ្គ​បណ្ដុះបណ្ដាល​នេះ គឺជា​លទ្ធផល​ថ្មី​មួយ​ដ៏​ល្អ ដែល​ថ្នាក់ដឹកនាំ​ក្រសួង​បាន​ខិតខំ​ប្រឹងប្រែង​បំពេញភារកិច្ច ក្នុង​ការ​បណ្ដុះបណ្ដាល​ធ​ន​ធាន​មនុស្ស ផ្តល់​ចំណេះដឹង​ដល់​ម​ន្រី្ត​រាជការ​ទាំងអស់​ឲ្យ​មានការ​ទទួលខុសត្រូវ​ក្នុង​ការងារ​។ នេះ​ជា​កាតព្វកិច្ច​របស់​មន្ត្រី​រាជការ​ក្នុង​ការ​បំពេញការងារ​បម្រើ​ផលប្រយោជន៍​ជាតិ ជំរុញ​ឲ្យ​ការងារ​ក្នុង​វិស័យ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​កាន់តែ​រីកចម្រើន​ប្រសើរ​ឡើង​ថែមទៀត​៕ ​អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm