វ៉ាន វ៉ុ​ន បេក្ខភាព​កីឡា​ជនពិការ​កម្ពុជា​ម្នាក់​គត់​ចេញទៅ​ប្រកួត​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​នៅ​ជប៉ុន​

2021/08/23 05:47:27 pm        141

​​ប៉ា​រ៉ា​ឡាំ​ពិ​ក៖ កីឡាករ វ៉ាន វ៉ុ​ន បាន​ចាក​ចេញពី​​កម្ពុជា​ទៅ​ប្រទេស​ជប៉ុន​ហើយ​កាលពី​យប់​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០២១ ដើម្បី​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក (Tokyo 2020 Paralympic Games) នៅ​ទីក្រុង​តូ​ក្យូ ដែល​នឹង​ប្រព្រឹត្តទៅចាប់ពី​ថ្ងៃទី​២៤ ខែសីហារហូតដល់​ថ្ងៃទី​០៥ ខែកញ្ញា ឆ្នាំ​២០២១ ខាងមុខ បន្ទាប់ពី​ព្រឹត្តិការណ៍​កីឡា​ជនពិការ ៤​ឆ្នាំ​ម្ដងនេះត្រូវបាន​ពន្យារពេល​អ​ស់​រយៈពេល ១​ឆ្នាំកន្លងមក។​

​ឯកឧត្តម យី វាសនា អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជាមានប្រសាសន៍​ថា វ៉ាន វ៉ុ​ន គឺជា​បេក្ខភាព​កីឡាករ​ជនពិការ​តំណាង​កម្ពុជាតែ​ម្នាក់​ប៉ុណ្ណោះ ដែល​ត្រូវបាន​ជ្រើស​រើស​បញ្ជូនទៅ​ប្រកួត​ព្រឹត្តិការណ៍​ប៉ា​រ៉ា​ឡាំ​ពិ​កនៅ​ទីក្រុង​តូ​ក្យូ ក្នុងនាម​អត្ត​ព​លិ​ក​ទទួលបាន​សិទ្ធ​អនុគ្រោះ ដោយ​ផ្អែកលើ​គុណ​ផលនៃ​ការប្រកួត​លក្ខណៈ​អន្ដរជាតិ​កន្លងមក និង​ត្រូវ​ប្រកួត​លើ​វិញ្ញាសា​ប្រណាំង​រទេះ​កម្រិត​ពិការ T-54 ១០០​ម៉ែត្រ។​ ​អគ្គលេខាធិការ​ដដែលបានបង្ហាញ​នូវ​សុទិដ្ឋិនិយម​ខ្ពស់ចំពោះ​ការចូលរួម​ប្រកួត ដោយយោង​លើ​ការខិតខំ​ប្រឹងប្រែង​រប​ស់​កីឡាករ វ៉ាន វ៉ុ​ន ពិសេស​ឯកឧត្តម​បាន​សង្កត់ធ្ងន់ថា ការចូលរួម​នេះគឺជា​សក្ខីកម្ម​មួយក្រៅពី​ការប្រកួតប្រជែង ក៏​ជា​ការទូត​មួយ​ដ៏​សំខាន់នៃ​ចំណង​សាមគ្គីភាព និង​មិត្តភាពរវាង​កម្ពុជា​-​ជប៉ុនតាម​រយៈ​ការ​ជម្នះ​នូវ​ឧបសគ្គ​ក្នុង​បរិបទ​កូ​វីដ​-១៩ ដើម្បី​អបអរសាទរ​ការធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កម្រិត​ពិភពលោក​នេះ​ផងដែរ។​

​គួរ​បញ្ជាក់ថា ការប្រកួត​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​កឆ្នាំ​២០២០ ត្រូវបាន​បន្ដធ្វើ​នៅ​ប្រទេស​ជប៉ុន បន្ទាប់ពី​ប្រទេស​នៅ​អាស៊ី​មួយ​នេះបានរៀបចំ​ការប្រកួត ​កីឡា​អូឡាំពិក​រដូវក្ដៅដោយ​ជោគជ័យកាល​ពី​ថ្មីៗ​កន្លងទៅ។ ចំពោះ​បេសកកម្ម​ចូលរួម​ព្រឹត្តិការណ៍​ប៉ា​រ៉ា​ឡាំ​ពិ​ក​នេះដែរ ប្រតិភូ​កីឡា​ជនពិការ​កម្ពុជាគឺ​ដឹកនាំ​ដោយ​លោក យី សុភ​ក្ដ្រា ដែលជា​នាយ​បេសកកម្ម​ផង ជា​គ្រូបង្វឹក​ផង និង​ជា​អ្នកសម្របសម្រួល​កូ​វីដ​-១៩ ផង។​ លោក យី សុភ​ក្ដ្រា និង​កីឡាករ វ៉ាន វ៉ុ​ន បានធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង​តូ​ក្យូកាលពី​ព្រឹក​ថ្ងៃទី​២៣ ខែសីហា​នេះ ហើយ​តាម​គម្រោង​ក្រោយ​បញ្ចប់​បេសក​កម្ម​ប្រកួត​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​កឆ្នាំ​២០២០ ប្រតិភូ និង​កីឡាករ​ជនពិការ​កម្ពុជានឹងធ្វើ​ដំណើរ​មក​ត្រឡប់មក​មាតុភូមិ​វិញនា​ថ្ងៃទី​០៨ ខែកញ្ញា ឆ្នាំ​២០២១ ខាងមុខ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        150
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        150
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm