
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់ប្រទេសកេនយ៉ា នៅថ្ងៃចន្ទ ទី១ ខែកក្កដា) នេះ បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការកាត់បន្ថយការចំណាយ បន្ទាប់ពីប្រធានាធិបតីបានលើកឡើងពីការមានគម្លាតថវិកាជិត ២,៧ពាន់លានដុល្លារបណ្តាលមកពីដកការស្នើការដំឡើងពន្ធ ដែលនឹងត្រូវបានផ្តល់មូលនិធិដោយការខ្ចី។
គួរបញ្ជាក់ថា កាលពីថ្ងៃពុធសប្តាហ៍មុន ប្រធានាធិបតី លោក William Ruto បានដកសេចក្ដីស្នើច្បាប់ហិរញ្ញវត្ថុតម្លៃ ២,៩ពាន់លានដុល្លារ ពោលគឺជាច្បាប់ដំឡើងពន្ធ ដែលតាមមកដោយការតវ៉ាដ៏អាក្រក់បំផុត ដោយមនុស្សយ៉ាងហោចណាស់ ២៤នាក់ បានបាត់បង់ជីវិត។
នៅក្នុងសុន្ទរកថារបស់លោក ដែលប្រកាសពីការដកសេចក្ដីស្នើច្បាប់នេះ លោក Ruto បាននិយាយថា លោកនឹងស្នើវិធានការតឹងរ៉ឹង ដើម្បីជួយដោះស្រាយឱនភាពសារពើពន្ធ។
នៅពេលត្រូវបានសួរអំពីផែនការរបស់រដ្ឋាភិបាល រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Njuguna Ndung'u បានកត់សម្គាល់ថា មានការកំណត់ផ្លូវច្បាប់ ជុំវិញការខ្ចីប្រាក់ និងលទ្ធភាពអនុវត្តបំណុល៕