ប្រធាននាយកដ្ឋានដំណាំស្រូវ បន្តដឹកនាំ​ក្រុមការងារជំនាញចុះពិនិត្យស្ថានភាព នៃ​ការផ្ទុះ​រាលដាលរុយស ស៊ីបំផ្លាញដំណាំស្រូវ និងនាំយកថ្នាំអន្តរាគមន៍បាញ់សម្លាប់រុយស នៅស្រុក​ព្រះស្តេច ខេត្តព្រៃវែង

2024/07/02 09:26:33 am        184

នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ក្រុមការងារនៃអគ្គនាយកដ្ឋាន​កសិកម្ម ដឹកនាំដោយ លោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវ សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តព្រៃវែង​បាន​បន្តចុះ​ពិនិត្យស្ថានភាព នៃការផ្ទុះរាលដាលរុយស ស៊ីបំផ្លាញដំណាំស្រូវ និង​នាំ​យក​ថ្នាំ​អន្តរាគមន៍បាញ់សម្លាប់រុយស នៅភូមិព្រៃល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង ដោយមាន​ការ​ចូល​រួម​ពីឯកឧត្តម ចាន់ រ៉ាន់ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សួន សុម៉ាលីន អភិបាល​នៃគណៈអភិបាលខេត្តព្រៃវែង ព្រមទាំងមន្ត្រីរាជការ​នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តព្រៃវែង អាជ្ញាធរមូលដ្ឋាន មន្ត្រីកសិកម្មឃុំ និងប្រជាកសិករប្រមាណ ៧០នាក់។

 

នាឱកាសនៃដំណើរចុះត្រួតពិនិត្យនោះ លោក គង់ គា មានប្រសាសន៍ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ស្តីការបំផ្លាញរបស់រុយសនេះភ្លាម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមាន ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម និងឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល​កម្ពុជា​ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម បានបញ្ជាឱ្យ​អង្គភាព​​ជំនាញ​ចុះ​ពិនិត្យ និងវាយតម្លៃអំពីស្ថានភាពទូទៅនៃការបំផ្លាញ ដំណាំស្រូវនៅតាមបណ្តាឃុំរួមមានឃុំល្វា និង​ឃុំបន្ទាយចក្រី នៃស្រុក​ព្រះស្តេច ។ តា​មរយៈការចុះពិនិត្យស្រែឃើញថា ការបំផ្លាញមាន​សភាព​ធ្ងន់ធ្ងរ និងរាលដាលកាន់តែខ្លាំងនៅតាមឃុំផ្សេងៗ ទៀត។

 

ខណៈពេលជួបជាមួយកសិករនៅភូមិត្នោតច្រះ ឃុំល្វា ស្រុកព្រះស្តេច លោក​ប្រធាន​នាយកដ្ឋាន​បានជម្រាបជូនប្រជាកសិករអំពីប្រវត្តិនៃការបំផ្លាញ លក្ខខណ្ឌនៃការកកើត និង​ការ​បំផ្លាញ​របស់​រុយស​នេះ។ ជាមួយគ្នានេះដែរមន្ត្រីជំនាញនៃនាយកដ្ឋានការពារដំណាំបានណែនាំកសិករអំពីវដ្តជីវិត ការ​វាយ​តម្លៃ​ប្រជាកររបស់សត្វនេះក្នុងស្រែ និងណែនាំ​អំពីវិធីសាស្ត្រផ្សេងៗក្នុងការការពារ និងកម្ចាត់ រួម​ទាំ​ង​បច្ចេកទេស​នៃការប្រើប្រាស់ថ្នាំកសិកម្មឱ្យមានប្រសិទ្ធភាព និងសុវត្ថិភាពផងដែរ។

 

តំណាងឱ្យក្រុមការងារបច្ចេកទសនៃអគ្គនាយកដ្ឋានកសិកម្ម លោក គង់ គា ក៏បាន​ណែនាំ​ឱ្យ​មន្ទី​កសិកម្មខេត្ត ជាពិសេសមន្ត្រីកសិកម្មឃុំ និងអាជ្ញាធរ​មូលដ្ឋានចុះវាយតម្លៃផលប៉ះពាល់ និង​ធ្វើ​របាយ​ការណ៍​បូកសរុបជូនអគ្គនាយកដ្ឋានកសិកម្ម និងក្រសួងកសិកម្ម ដើម្បីចាត់​វិធានការ​អន្តរាគមន៍ឱ្យបានទាន់ពេលវេលា ហើយក្រុមការងារនឹង​បន្តស្នាក់នៅក្នុងខេត្តព្រៃវែង ដើម្បី​ចូល​រួម​វាយ​តម្លៃ និងចុះអន្តរាគមន៍ជាមួយគ្នា។

 

សូមបញ្ជាក់ដែរថា នៅអំឡុងពេលនៃការចុះពិនិត្យនេះ អគ្គនាយកដ្ឋាន​កសិកម្ម​ក៏​បានចែ​ក​ថ្នាំ​កសិកម្ម​ដល់មន្ទីរកសិកម្មខេត្តព្រៃវែង និងកសិករ​ដើម្បីបា​ន​បាញ់​កម្ចាត់​សត្វ​រុយ​ស​លើ​ផ្ទៃ​ដី​ចំនួន២០ហិកតា និងណែនាំឱ្យកសិករបាញ់នៅពេលព្រឹក និងពេលល្ងាចជាដើម៕

អត្ថបទដែលទាក់ទង

មេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងហ្វីលីពីន អញ្ជើញចូលរួមបិទវគ្គហ្វឹកហ្វឺនរួមគ្នា នៅភ្នំម្រះព្រៅ ខេត្តកំពង់ស្ពឺ
2025/07/19 12:02:30 pm        1
រដ្ឋបាលខេត្តប៉ៃលិន គ្រោងកសាងសួនច្បារ «ប៉ៃលិនមរតកតេជោ» អមសងខាងស្ទឹងប៉ៃលិន
2025/07/19 11:32:33 am        1
លោកជំទាវបណ្ឌិត សោម គីមសួគ៌ នាំយកអំណោយផ្ដល់ជូនដល់កងទ័ព ដែលកំពុងឈរជើងជួរមុខ នៅទិសប្រាសាទព្រះវិហារ
2025/07/19 11:22:07 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងហ្វីលីពីន អញ្ជើញចូលរួមបិទវគ្គហ្វឹកហ្វឺនរួមគ្នា នៅភ្នំម្រះព្រៅ ខេត្តកំពង់ស្ពឺ

2025/07/19 12:02:30 pm
​អែលសាល់វ៉ាឌ័រ បញ្ជូនពលរដ្ឋវេណេស៊ុយអេឡាដែលត្រូវបានឃុំខ្លួន ត្រឡប់ទៅប្រទេសវិញជាថ្នូរនឹងពលរដ្ឋអាមេរិក
2025/07/19 11:43:31 am
​ការផ្ទុះនៅមូលដ្ឋានតម្រួតទីក្រុង Los Angeles បានសម្លាប់នាយរងបីនាក់
2025/07/19 11:39:46 am
​លោក Trump៖ «កិច្ចព្រមព្រៀងពាណិជ្ជកម្មធំៗ» មួយចំនួននឹងត្រូវបានប្រកាសក្នុងពេលឆាប់ៗនេះ
2025/07/19 11:36:14 am
​រដ្ឋបាលខេត្តប៉ៃលិន គ្រោងកសាងសួនច្បារ «ប៉ៃលិនមរតកតេជោ» អមសងខាងស្ទឹងប៉ៃលិន
2025/07/19 11:32:33 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/07/18 11:23:02 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/06/06 03:40:13 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/07/18 10:49:13 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/07/19 04:24:33 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/07/19 01:13:43 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am