រត់ប្រណាំង៖ ម្ចាស់មេដាយមាសអូឡាំពិក Elain Thompson-Herah បានក្លាយជាកីឡាការិនីទី២ ដែលរត់ ១០០ម៉ែត្រលឿនបំផុតក្នុងប្រវត្តិសាស្ត្រ ក្រោយយកឈ្នះការប្រកួតពានរង្វាន់ Diamond League នៅទីក្រុង Eugene រដ្ឋ Oregon សហរដ្ឋអាមេរិក។

កីឡាការិនីសញ្ជាតិហ្សាម៉ាអ៊ិក ដែលការពារមេដាយមាសអូឡាំពិកនៅទីក្រុងតូក្យូរត់ចំងាយ ១០០ម៉ែត្រ និង ២០០ម៉ែត្រថ្មីៗនេះនោះបានប្រើថេរវេលា ១០.៥៤វិនាទីដែលជាថេរវេលាលឿនបំផុតនៅពេលនេះ ខណៈកំណត់ត្រាចាស់ដែលគឺ ១០.៤៩វិនាទីដោយកីឡាការិនីអាមេរិក Florence Griffith-Joyner កាលពីឆ្នាំ១៩៨៨ តែម្ចាស់កំណត់ត្រាបានទទួលមរណៈភាពទៅហើយកាលពីឆ្នាំ១៩៩៨ ត្រឹមវ័យ ៣៨ឆ្នាំ។ នៅក្នុងវិញ្ញាសារត់ ១០០ម៉ែត្រនេះលេខ២ បានទៅកីឡាការិនីហ្សាក់ម៉ាអ៊ីកម្នាក់ទៀតគឺ Shelly-Ann Fraser-Pryce និងលេខ៣ កីឡាការិនី Shericka Jackson៕
អត្ថបទ៖នាង សុភាវុធ