បណ្ដាគណបក្សគូប្រជែងនៅបារាំង ស្វះស្វែងរកការរួបរួមប្រឆាំងនឹងក្រុមស្តាំនិយមជ្រុល

2024/07/02 04:33:33 pm        165

បណ្ដាបក្សប្រឆាំងនៃក្រុមស្តាំនិយមជ្រុលរបស់ប្រទេសបារាំង បានស្វះស្វែងរកការកសាងរណសិរ្សរួបរួមមួយដើម្បីបិទផ្លូវទៅការកាន់កាប់រដ្ឋាភិបាលរបស់គណបក្ស រួបរួមកម្លាំងជាតិ (RN) របស់លោកស្រី ម៉ារីន ឡឺប៉ែន (Marine Le Pen) កាលពីថ្ងៃចន្ទ (០១ កក្កដា) បន្ទាប់ពីគណបក្សនេះទទួលបានការគាំទ្រខ្ពស់ជាប្រវត្តិសាស្ត្រដើម្បីឈ្នះការបោះឆ្នោតសភាជុំទីមួយ។

បក្ស RN និងសម្ព័ន្ធមិត្តរបស់ខ្លួនបានឈ្នះជុំទីមួយកាលពីថ្ងៃអាទិត្យ ជាមួយនឹងសំឡេងឆ្នោត ៣៣ ភាគរយ ត្រូវបានតាមពីក្រោយដោយក្រុមឆ្វេងនិយម ដែលមានសំឡេងគាំទ្រ ២៨ ភាគរយ និងនាំមុខដាច់លើសម្ព័ន្ធភាពរបស់លោកប្រធានាធិបតី អ៊ីម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ដែលទទួលបានសំឡេងគាំទ្រត្រឹមតែ ២២ ភាគរយប៉ុណ្ណោះ នេះបើយោងតាមលទ្ធផលផ្លូវការបានបង្ហាញ។

ខណៈពេលដែលការគាំទ្រពីទីផ្សារហិរញ្ញវត្ថុលើបក្ស RN មិនច្រើនខ្លាំង តែវានៅតែជាជំហានថយក្រោយដ៏ធំសម្រាប់លោក ម៉ាក្រុង ដែលបានអំពាវនាវឱ្យមានការបោះឆ្នោតមុនកំណត់ បន្ទាប់ពីបក្សលោកចាញ់ប្រៀបបក្ស RN នៅក្នុងការបោះឆ្នោតសភាអឺរ៉ុបកាលពីខែមុន។ ពលរដ្ឋបារាំងជាច្រើននិយាយថាពួកគេត្រូវការការផ្លាស់ប្តូរ ប៉ុន្តែអ្នកផ្សេងទៀតបារម្ភថាកំណើនគាំទ្រនៃបក្សស្ដាំនិយមជ្រុលមួយនេះ និងវេទិកាជាតិនិយមរបស់ខ្លួន នឹងបង្កឱ្យមានភាពតានតឹងកាន់តែខ្លាំងឡើងនៅក្នុងសង្គមបារាំង។

ថាតើបក្សប្រឆាំងជនអន្តោប្រវេសន៍ និងអ្នករិះគន់សហភាពអឺរ៉ុប RN មួយនេះអាចបង្កើតរដ្ឋាភិបាលបាន ឬយ៉ាងណា គឺវានឹងអាស្រ័យលើថាតើគណបក្សផ្សេងទៀតអាចទទួលជោគជ័យ ឬទេ ក្នុងការរារាំងលោកស្រី ឡែប៉ែន ដោយការប្រមូលផ្តុំបេក្ខជនគូប្រជែងនាំមុខល្អបំផុតនៅក្នុងមណ្ឌលបោះឆ្នោតរាប់រយពាន់កន្លែងនៅទូទាំងប្រទេសបារាំង៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm