ជប៉ុនកោតសសើរកម្ពុជាលើកិច្ចសហប្រតិបត្តិការក្នុងសកម្មភាពមីនមនុស្សធម៌

2024/07/02 05:13:03 pm        132

ឯកឧត្តម Ueno Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញ​សមត្ថភាព​ជប៉ុន​ប្រចាំ​កម្ពុជា​ក្នុង​ខណៈ​ចូលជួប ពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋ មន្រ្តី អនុប្រធានទី១ អាជ្ញាធរ​មីននាថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៤ នៅទីស្នាក់ការអាជ្ញាធរមីន បានថ្លែងកោត​សរសើរ​ និង​អរគុណ​ជាខ្លាំងដល់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែ​ផ្តល់​នូវ​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ជិត​ស្និទ្ធ​លើ​កិច្ច​ប្រតិបត្តិការ បោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា។

ជាការឆ្លើយតប ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ តាងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​កម្ពុជាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់រាជរដ្ឋាភិបាល និង​ប្រជាជន​ជប៉ុនវិញផងដែរ ដែលបានចូលរួម​គាំទ្រ​យ៉ាង​សកម្ម និង​ផ្តល់​កិច្ច​សហប្រតិបត្តិការ​ដល់​វិស័យ​សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា អស់រយៈពេលជាង ៣០ឆ្នាំ ដែលកម្ពុជា​បាន​ចាត់​ទុក​ជប៉ុន​គឺ​ជាដៃគូដ៏លេចធ្លោនិងយូរអង្វែងមួយ។ ឯកឧត្តម បានបញ្ជាក់បន្តថា ការចូលរួមរបស់ជប៉ុន ពិតជា​បានរួមចំណែក​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ផ្តល់​ដី​សុវត្ថិភាព​កាត់​បន្ថយ​អត្រា​គ្រោះ​ថ្នាក់​ដោយ​សារមីន និងលើកកម្ពស់វិស័យកសិកម្ម ជាដើម។

ក្នុងនាមកម្ពុជាជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត លី ធុជ ក៏បាន​ថ្លែង​អំណរ​គុណ​ដល់​ប្រទេសជប៉ុន ដែលបានផ្តល់ការគាំទ្រដល់វិស័យសកម្ម ភាពមីនសកល និង​គាំទ្រ​ដល់​បណ្តា​ប្រទេស​នានា ដែលមានតម្រូវ ការក្នុងវិស័យសកម្មភាពមីន។ ជាមួយគ្នានោះ កម្ពុជា សូម​គាំទ្រ​ភាព​ជាប្រធានរបស់ប្រទេសជប៉ុន នៃកិច្ចប្រជុំរដ្ឋភាគីអនុសញ្ញាអូតាវ៉ា លើកទី២២ ឆ្នាំ​២០២៥ ខាងមុខ។

នៅក្នុងឱកាសនោះឯកឧត្តម Ueno Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ក្រៅពី​បាន​ថ្លែង​អំណរ​គុណ​ដល់​រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្តល់នូវ​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ជិត​ស្និទ្ធ​លើ​កិច្ច​ប្រតិបត្តិការបោសសម្អាតមីនមនុស្ស ធម៌នៅកម្ពុជា ។ ឯកឧត្តម Ueno Atsushi ក៏បានថ្លែង ប្រាប់​ឲ្យ​ដឹងដែរថា លោកជំទាវរដ្ឋមន្រ្តីការបរទេសជប៉ុននិងប្រធានស្ថាប័ន JMAS នឹងអញ្ជើញ​ធ្វើ​ទស្សន​កិច្ច​ផ្លូវការនៅប្រទេសកម្ពុជានៅក្នុងខែកក្កដា ឆ្នាំ២០២៤នេះ។ ដោយ​ក្នុង​ដំណើរ​ទស្សន​កិច្ច​នោះ ប្រធានស្ថាប័ន JMAS នឹងចូលជួបប្រជុំទ្វេភាគីជាមួយឯកឧត្តមបណ្ឌិត លី ធុជផងដែរ៕ អត្ថបទ សុភារម្យ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm