រុស្ស៊ី តបទៅលោក Trump ថាសង្គ្រាមអ៊ុយក្រែន មិនអាចបញ្ចប់ក្នុងពេលមួយថ្ងៃបានឡើយ

2024/07/02 06:11:29 pm        204

ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក វ៉ាស៊ីលី ណេបិនហ៊្សា (Vassily Nebenzia) បាននិយាយកាលពីថ្ងៃចន្ទ (០១ កក្កដា) ថា «វិបត្តិអ៊ុយក្រែន មិនអាចដោះស្រាយបានក្នុងពេលត្រឹមតែមួយថ្ងៃទេ» នៅពេលដែលត្រូវសាកសួរអំពីបេក្ខជនប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ដែលបានលើកឡើងជាញឹកញាប់ថាលោកអាចបញ្ចប់សង្រ្គាមក្នុងរយៈពេល ២៤ ម៉ោងប្រសិនបើជាប់ឆ្នោតម្ដងទៀត។

បេក្ខជនមកពីគណបក្សសាធារណរដ្ឋ លោក ត្រាំ មិនបានផ្តល់ព័ត៌មានលម្អិតណាមួយឡើយ ហើយបាននិយាយថា ប្រសិនបើមាន «ប្រធានាធិបតីពិតប្រាកដ» នៅសហរដ្ឋអាមេរិក ដែលត្រូវបានគោរពដោយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) នោះទីក្រុងមូស្គូ ប្រហែលជាមិនវាយលុកអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២ ឡើយ។

លោក ណេបិនហ៊្សា បានប្រាប់សន្និសីទសារព័ត៌មានក្នុងការចាប់ផ្តើមអាណត្តិជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិរបស់រុស្ស៊ី សម្រាប់ខែកក្កដាថា៖ «វិបត្តិអ៊ុយក្រែន មិនអាចដោះស្រាយបានក្នុងមួយថ្ងៃទេ»។ ជាការឆ្លើយតប អ្នកនាំពាក្យយុទ្ធនាការលោក ត្រាំ គឺលោក ស្ទេវិន ជឹង (Steven Cheung) បានប្រាប់សារព័ត៌មានរ៉យទ័រថា «លោក ត្រាំ គឺជារដ្ឋបុរស និងអ្នកចរចាដ៏មានប្រសិទ្ធភាពបំផុតក្នុងប្រវត្តិសាស្ត្រ ហើយលោកនឹងដោះស្រាយជម្លោះនេះបាននៅពេលលោកជាប់ឆ្នោត»។

ពលរដ្ឋអាមេរិកនឹងទៅបោះឆ្នោតនៅថ្ងៃទី០៥ ខែវិច្ឆិកា ដើម្បីជ្រើសរើសប្រធានាធិបតីបន្ទាប់សម្រាប់អាណត្តិ ៤ ឆ្នាំ។ លទ្ធផលនៃការបោះឆ្នោតគឺជាបញ្ហាចំពោះរុស្ស៊ី ទោះបីជាខ្លួនព្យាយាមធ្វើដូចមិនខ្វល់ក៏ដោយ ព្រោះវានឹងកំណត់ពីទំហំនៃការប្តេជ្ញាចិត្តរបស់ក្រុងវ៉ាស៊ីនតោន ក្នុងការបន្តគាំទ្រអ៊ុយក្រែន ប្រឆាំងនឹងក្រុងម៉ូស្គូ និងផ្គត់ផ្គង់អាវុធទំនើបៗរបស់អាមេរិក៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        106
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        99
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm