អ្នកវិភាគ៖ សេចក្តីសម្រេចអភ័យឯកសិទ្ធិ អាចប៉ះពាល់នយោបាយអាមេរិក នឹងជាជ័យជម្នះសម្រាប់លោក Trump

2024/07/02 11:21:17 am        147

សេចក្តីសម្រេចរបស់តុលាការកំពូលអាមេរិក ដែលថា លោក ដូណាល់ ត្រាំ (Donald Trump) មានអភ័យឯកសិទ្ធិសម្រាប់សកម្មភាពផ្លូវការ អាចមានផលប៉ះពាល់យ៉ាងទូលំទូលាយសម្រាប់ប្រព័ន្ធនយោបាយអាមេរិក ការពង្រីកអំណាច និងនិទណ្ឌភាពរបស់ប្រធានាធិបតីនាពេលអនាគត ព្រមទាំងជាការប្រគល់ជ័យជម្នះឱ្យលោក ដូណាល់ ត្រាំ (Donald Trump) នេះបើតាមអ្នកជំនាញផ្នែកច្បាប់បានប្រាប់សារព័ត៌មានរ៉យទ័រ កាលពីថ្ងៃចន្ទ (០១ កក្កដា)។

តុលាការកំពូល បានរកឃើញកាលពីថ្ងៃចន្ទថា លោក ត្រាំ មិនអាចត្រូវបានកាត់ទោសចំពោះសកម្មភាពណាមួយដែលស្ថិតនៅក្នុងអំណាចរដ្ឋធម្មនុញ្ញរបស់លោកក្នុងនាមជាប្រធានាធិបតីនោះទេ ប៉ុន្តែអាចកាត់ទោសបានសម្រាប់សកម្មភាពឯកជនផ្ទាល់ខ្លួន នៅក្នុងសេចក្តីសម្រេចដ៏សំខាន់មួយដែលទទួលស្គាល់ជាលើកដំបូងនូវទម្រង់អភ័យឯកសិទ្ធិរារាំងប្រធានាធិបតីពីការកាត់ទោស។

លោកស្រីសាស្ត្រាចារ្យ ឃ្លែរ វូហ្វហ្វដ (Claire Wofford) នៃមហាវិទ្យាល័យ ឆាលស្តុន (Charleston) បាននិយាយថា សេចក្តីសម្រេចនេះនឹងធ្វើឱ្យមានការប្រឈមជាច្រើនសម្រាប់រដ្ឋអាជ្ញាពិសេស លោក ជេក ស្មីត (Jack Smith) ដើម្បីបន្តសំណុំរឿងប្រឆាំងនឹងលោក ត្រាំ។ លោកស្រី វូហ្វហ្វដ បន្ថែមថា សេចក្តីសម្រេចអភ័យឯកសិទ្ធិមានសក្ដានុពល «មិនត្រឹមតែកំណត់ឡើងវិញនូវតំណែងប្រធានាធិបតីប៉ុណ្ណោះទេ» ប៉ុន្តែ «អាចផ្លាស់ប្តូរមុខងារទាំងមូលនៃប្រព័ន្ធអាមេរិក» និងអនុញ្ញាតឱ្យប្រទេសនេះឆ្ពោះទៅរកលទ្ធិផ្តាច់ការ។

សាស្ត្រាចារ្យសាលាច្បាប់ ហូហ្វស្រ្តា (Hofstra) លោក ជេមស៍ សេមផល (James Sample) បានប្រាប់សារព័ត៌មានរ៉យទ័រថា តាមរយៈការបង្កើនឧបសគ្គសម្រាប់ការកាត់ទោសដោយជោគជ័យលើលោក ត្រាំ តុលាការបានប្រគល់ «ជ័យជម្នះដល់លោក ត្រាំ ខណៈជិតដល់ទីបញ្ចប់នៃយុទ្ធនាការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៤»៕

អត្ថបទដែលទាក់ទង

មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
2026/07/23 04:53:03 pm        1
រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am