លោក Blinken ការពារលោក Biden ដោយនិយាយថា លោកបានស្ដារទំនុកចិត្តជាសកលក្នុងការដឹកនាំរបស់អាមេរិក

2024/07/02 11:37:32 am        244

រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken កាលពីថ្ងៃចន្ទ បានឆ្លើយតបទៅនឹងការរិះគន់លើការអនុវត្តរបស់ប្រធានាធិបតី លោក Joe Biden ក្នុងកម្មវិធីជជែកដេញដោល កាលពីសប្តាហ៍មុន ដោយនិយាយថា គោលនយោបាយរបស់លោក ក្នុងរយៈពេល៣ឆ្នាំកន្លះមកនេះ បានបង្កើនទំនុកចិត្តលើការដឹកនាំរបស់សហរដ្ឋអាមេរិក នៅលើពិភពលោក។

ដោយមានប្រព័ន្ធផ្សព្វផ្សាយនៅទូទាំងពិភពលោក បង្ហាញព័ត៌មានចំពោះការអនុវត្តន៍ជជែកដេញដោលរបស់លោក Biden ជាមួយលោកDonald Trump លោកBlinken ត្រូវបានគេសួរនៅក្នុងព្រឹត្តិការណ៍មួយរបស់វិទ្យាស្ថាន Brookings នូវអ្វីដែល «មិត្ត និងសត្រូវ» នៅជុំវិញពិភពលោកគួរតែដឹងអំពីការដឹកនាំរបស់សហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់ លោក Biden ។

លោក Blinken និយាយថា មនុស្សនៅជុំវិញពិភពលោក កំពុងសម្លឹងមើលនូវអ្វីដែលលោក Biden បានធ្វើ ចាប់តាំងពីលោកចូលកាន់តំណែង ពុំមែនត្រឹមតែមួយយប់នោះទេ ហើយពួកគេពេញចិត្តចំពោះគោលនយោបាយរបស់លោក។

លោក Blinken និយាយថា ពួកគេបានឃើញលោកប្រធានាធិបតី បានវិនិយោគអាមេរិកឡើងវិញ វិនិយោគអាមេរិកឡើងវិញនៅក្នុងពិភពលោក វិនិយោគឡើងវិញនៅក្នុងសម្ព័ន្ធមិត្ត នៅក្នុងភាពជាដៃគូតាមរបៀបដែលពួកគេស្វែងរក និងចង់បាន។

ប្រជាជនអាមេរិកជាច្រើន បានបង្ហាញការខកចិត្តចំពោះបេក្ខជនទាំងពីរ បន្ទាប់ពីការជជែកដេញដោលរយៈពេល៩០នាទី កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន នៅលើកញ្ចក់ទូរទស្សន៍ CNN ។ លោក Biden ជាអ្នកកំពុងកាន់តំណែងគណបក្សប្រជាធិបតេយ្យ អាយុ ៨១ ឆ្នាំ សំឡេងរបស់លោកស្អកៗពីជំងឺផ្តាសាយ បាននិយាយជាន់ឃ្លាមួយចំនួន និងបាននិយាយដាច់ៗយឺតៗនៅពេលខ្លះ។

វាជាលើកដំបូង ចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដែលលោក Blinken អ្នកការទូតជាន់ខ្ពស់របស់សហរដ្ឋអាមេរិក និងជាជំនួយការយូរឆ្នាំរបស់ លោក Biden ត្រូវបានគេសួរអំពីការជជែកដេញដោលនោះ។ លោកបាន បញ្ជាក់លើការអនុវត្តរបស់លោក Biden នៅក្នុងការកាន់តំណែងរបស់លោក។ អ្នកគាំទ្ររបស់លោក Biden សង្ឃឹមថា ការជជែកដេញដោលនេះ នឹងបំបាត់ក្តីបារម្ភដែលថាលោកចាស់ពេកសម្រាប់ការកាន់តំណែងមួយអាណត្តិទៀត ប៉ុន្តែផ្ទុយទៅវិញវាពិតជាបានធ្វើឲ្យមានការព្រួយបារម្ភ។ សមាជិកគណបក្សប្រជាធិបតេយ្យមួចំនួន បានអំពាវនាវឲ្យលោក Biden បោះបង់ការប្រជែង ក្នុងការបោះឆ្នោត។


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am