នគរបាលអូស្ត្រាលី ចាប់ខ្លួនក្មេងប្រុសជំទង់ម្នាក់ បន្ទាប់ពីចាក់បុរសម្នាក់នៅសាកលវិទ្យាល័យស៊ីដនី

2024/07/02 06:46:44 pm        93

នគរបាលប្រទេសអូស្ត្រាលី និយាយថា ពួកគេបានចាប់ខ្លួនក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ បន្ទាប់ពីបានប្រើកំាបិតចាក់ទៅលើបុរសម្នាក់នៅសាកលវិទ្យាល័យស៊ីដនី នៅព្រឹកថ្ងៃអង្គារ ទី២ ខែកក្កដានេះ ដែលបង្កឱ្យមានការបិទខ្ទប់អគារសាកលវិទ្យាល័យ។

នគរបាលរដ្ឋ New South Wales បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្រុមសង្គ្រោះបន្ទាន់ បានព្យាបាលបុរសអាយុ២២ឆ្នាំម្នាក់ ដែលត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងស្ថានភាពធ្ងន់ធ្ងរ ប៉ុន្តែមានស្ថេរភាព។

នគរបាលនិយាយថា អ្នកវាយប្រហារដែលបានចោទប្រកាន់ បានឡើងជិះរថយន្តក្រុង បន្ទាប់ពីឧបទ្ទវហេតុ ហើយត្រូវបានចាប់ខ្លួននៅជិតមន្ទីរពេទ្យមួយកន្លែង។

សេចក្តីថ្លែងការណ៍ និយាយថា ពុំមានហានិភ័យបន្តកើតមានចំពោះសហគមន៍នោះទេ ហើយជនរងគ្រោះ និងអ្នកវាយប្រហារ មិនបានស្គាល់គ្នានោះទេ។ នគរបាល បានហ៊ុមព័ទ្ធខ្សែដើម្បីបិទនៅកន្លែងកើតហេតុ។

ការវាយប្រហារនេះ កើតឡើងប្រហែលពីរខែ បន្ទាប់ពីមនុស្ស៦នាក់ ត្រូវបានសម្លាប់ និង១២នាក់ បានរងរបួស ក្នុងការវាយប្រហារដោយកាំបិតនៅផ្សារទំនើបមួយនៅឆ្នេរសមុទ្រក្នុងតំបន់ Bondi ទីក្រុងស៊ីដនី ។

ការវាយប្រហារទាំងពីរលើកនេះ បានជំរុញឱ្យរដ្ឋាភិបាលរដ្ឋ New South Wales រឹតបន្តឹងច្បាប់ប្រើប្រាស់កាំបិតរបស់ប្រទេស។ សភារបស់រដ្ឋ បានអនុម័តច្បាប់កាលពីខែមិថុនា ដោយផ្តល់ឱ្យនគរបាលនូវម៉ាស៊ីនស្កែនអេឡិចត្រូនិចរាវរកលោហៈ ដើម្បីត្រួតពិនិត្យមនុស្ស ដោយពុំចាំបាច់មានដីកា នៅមជ្ឈមណ្ឌលផ្សារទំនើប កន្លែងហាត់កីឡា និងស្ថានីយ៍ដឹកជញ្ជូនសាធារណៈ។

អត្ថបទដែលទាក់ទង

ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm       
ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu

2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm