សារព័ត៌មាន Bloomberg៖ គណបក្សប្រជាធិបតេយ្យអាមេរិក ត្រៀមខ្លួនជាស្រេច ដើម្បីពន្លឿនការតែងតាំងលោក Biden

2024/07/02 06:50:24 pm        245

គណៈកម្មាធិការជាតិប្រជាធិបតេយ្យអាចតែងតាំងលោក Joe Biden ជាផ្លូវការជាបេក្ខជនប្រធានាធិបតីរបស់ពួកគេនៅថ្ងៃទី២១ ខែកក្កដានេះ ក្នុងបំណងដើម្បីបញ្ចប់ការរំពឹងទុកនៃការជំនួសដែលអាចធ្វើទៅបានបន្ទាប់ពីលោកធ្វើមិនបានល្អ ទល់នឹងអ្នកកាន់តំណែងមុនរបស់លោកមកពីគណបក្សសាធារណរដ្ឋគឺលោក Donald Trump ។

សារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃចន្ទដោយសំអាងប្រភពពីមនុស្សដែលដឹងពីបញ្ហានេះថា គណបក្សប្រជាធិបតេយ្យបានគ្រោងនឹងតែងតាំងលោក Biden នៅមុនសន្និបាតខែសីហារបស់ពួកគេ ប៉ុន្តែពេលវេលាដែលត្រូវបានស្នើឡើងនឹងអនុញ្ញាតឱ្យគណបក្សបញ្ឈប់ការជជែក ក្នុងបក្សនៃការជំនួសរូបលោក និងដើម្បីសម្របសម្រួលបន្ថែមទៀតជុំវិញអ្នកត្រូវតែងតាំងរបស់ ទោះបីជាអ្នកខាងក្នុងបក្សមួយចំនួនអំពាវនាវឱ្យលោកចាកចេញទុកឱកាសឲ្យបេក្ខជនថ្មី បន្ទាប់ពីការធ្វើមិនបានល្អក្នុងការជជែកដេញដោលកាលពីថ្ងៃទី ២៧ ខែមិថុនា។

គណៈកម្មាធិការជាតិប្រជាធិបតេយ្យគ្រោងនឹងរៀបចំកិច្ចប្រជុំគណៈកម្មាធិការជាច្រើននៅចន្លោះថ្ងៃទី ១៦ដល់២១ ខែកក្កដា ដើម្បីបញ្ចប់ច្បាប់ និងនីតិវិធីសម្រាប់ការបោះឆ្នោតតាមOnline។ ថ្លែងទៅកាន់សារព័ត៌មាន Fox News ប្រភពពីគណបក្សប្រជាធិបតេយ្យក៏បានបញ្ជាក់ផងដែរថា នៅថ្ងៃទី២១ខែ កក្កដា គឺជាកាលបរិច្ឆេទដ៏សំខាន់ ដែលនឹងមានរយៈពេលត្រឹមបីថ្ងៃប៉ុណ្ណោះ បន្ទាប់ពី លោក Trump ត្រូវបានគេរំពឹងថានឹងទទួលបានការតែងតាំងពីគណបក្សរបស់លោក។

ការប្រឈមមុខគ្នាលើកដំបូងនៃការបោះឆ្នោតឆ្នាំនេះរវាងលោក Trump និង លោក Biden បានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុននៅទីក្រុង Atlanta រដ្ឋ ចចា (Georgia) ។ ក្រុមអ្នកសង្កេតការណ៍នយោបាយបានយល់ស្របយ៉ាងទូលំទូលាយថា ប្រធានាធិបតីអាមេរិកវ័យ៨១ឆ្នាំ រូបនេះ បានបរាជ័យក្នុងការប្រឆាំងនឹងការយល់ឃើញដែលថាលោកមិនមានថាមពល និងស្មារតី ដើម្បីដឹកនាំប្រទេសរយៈពេល ៤ ឆ្នាំទៀតទេ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm