មន្ត្រីជំនាញចរាចរណ៍ផ្លូវគោកជំរុញភាគីពាក់ព័ន្ធបន្តទប់ស្កាត់អត្រាគ្រោះថ្នាក់ចរាចរណ៍ចំពោះកម្មកររោងចក្រ

2024/07/02 07:40:51 pm        192

នាយកប្រចាំប្រទេសកម្ពុជានៃអង្គការមូលនិធិបង្ការរបួសអាស៊ី លោក គឹម បញ្ញា បានអំពាវនាវដល់ភាគីពាក់ព័ន្ធបន្តរួមគ្នាទប់ស្កាត់អត្រាគ្រោះថ្នាក់ចរាចរណ៍ចំពោះកម្មកររោងចក្រ ខណៈបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះមិនត្រឹមតែប៉ះពាល់ទៅដល់អាយុជីវិតរបស់កម្មករនិយោជិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់ជីវិត និងជីវភាពរស់នៅរបស់សមាជិកគ្រួសាររបស់ពួកគេដែលមានប្រមាណជាង២លាននាក់ ដែលកម្មករនិយោជិតទំនុកបម្រុង ព្រមទាំងប៉ះពាល់ដល់ផលិតភាពរបស់រោងចក្រដែលពឹងផ្អែកលើកម្លាំងពលកម្មរបស់ពួកគេផងដែរ។

លោក គឹម បញ្ញា បានអំពាវនាវបែបនេះក្នុងសិក្ខាសាលាស្តីពីការចែករំលែកការអនុវត្តល្អ និងបទពិសោធន៍ អំពី «ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិតកម្ពុជា» ដែលរៀបចំឡើងនៅ សណ្ឋាគារភ្នំពេញ នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤នេះ។ 

លោក គឹម បញ្ញា បានបញ្ជាក់ថា តាមការអង្កេតមួយក្នុងឆ្នាំ២០១៧ លើរោងចក្រចំនួន ២៣៣ នៅកម្ពុជា បានរកឃើញថា មានការបាត់បង់ពេលវេលាសរុបចំនួន ៧,៦១៩ថ្ងៃ ក្នុងអំឡុងពេល១២ខែក្នុងឆ្នាំ២០១៦ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ក្នុងចំណោមកម្មករនិយោជិត។ ហើយទោះជាយ៉ាងណាក្តីក៏នៅអាចបង្ការ ទប់ស្កាត់ហានិភ័យដែលអាចកើតមានពេលធ្វើដំណើរទាំងនេះបាន តាមរយៈកម្មវិធីសំខាន់ៗមួយចំនួនដើម្បីពង្រឹងកិច្ចខិតខំរួមគ្នា និងការសហការរវាងវិស័យសាធារណៈ និងឯកជនសម្រាប់ធ្វើសកម្មភាពរួមគ្នាឆ្លើយតបនឹងបញ្ហាសុវត្ថិភាពក្នុងការធ្វើដំណើររបស់កម្មករនិយោជិតនៅកម្ពុជ។

លោកបន្តថា កម្មវិធី “បង្ការ និងបង្កើនការចូលរួម” ត្រូវបានបង្កើតឡើងផ្អែកតាមក្របខណ្ឌនៃយុទ្ធសាស្រ្តសុវត្ថិភាពចរាចរណ៍ដើម្បីគាំពារកម្មករនិយោជិតកម្ពុជាដែលត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ដោយ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីខែមករា ឆ្នាំ២០១៨ រួមជាមួយនឹងកិច្ចខិតខំប្រឹងប្រែងជាបន្តរបស់   រដ្ឋាភិបាលនិងដៃគូពាក់ព័ន្ធដើម្បីធានាបាននូវសុវត្ថិភាពចរាចរណ៍ និងទទួលបានឱកាសសេដ្ឋកិច្ចដោយគ្មានហានិភ័យនៃការរងរបួស ពិការភាព ឬការស្លាប់។

ស្របពេលដែលកម្មវិធី “បង្ការ និងបង្កើនការចូលរួម” នឹងត្រូវបញ្ចប់នៅក្នុងដំណាច់ខែមិថុនា ឆ្នាំ២០២៤នេះ ក្នុងនាមជាអង្គការសង្គមស៊ីវិលមួយធ្វើការងារលើវិស័យចរាចរណ៍ផ្លូវគោក លោកបានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យចូលរួមចាត់វិធានការនៅថ្ងៃនេះបន្ថែមទៀត និងជួយក្នុងការបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់ កម្មករនិយោជិតកម្ពុជា៕

អត្ថបទ.ភារម្យ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm