Damiano Caruso ឈ្នះ​ដំណាក់កាល​ទី​៩ Vuelta a Espana ខណៈ Primoz Roglic បន្ត​នាំមុខ​រួម​

2021/08/23 06:35:17 pm        106

​ប្រណាំង​កង់៖ ​កីឡាករ​​អ៊ីតាលី Damiano Caruso បាន​ប្រជែង​ឈ្នះ​ការប្រកួត​ដំណាក់​កាល​ទី៩ នៃ​ព្រឹត្តិការណ៍ប្រណាំង​កង់ Grand Tour, Vuelta a Espana ខណៈដែល​អ្នកការពារ​តំណែង​ជើង​ឯក Primoz Roglic នៅតែ​បន្ត​នាំមុខក្នុង​តារាង​រួម​ដដែល​។

​​ដំណាក់កាល​ទី៩ ដែលមាន​ចំងាយ​ផ្លូវ ១៨៨​គីឡូម៉ែត្រ​ឆ្លងកាត់​តំបន់ភ្នំ កីឡាករ​របស់​ក្រុម​ប្រណាំង Bahrain-Victorious បានមក​ដល់ទី​ព្រ័ត្រ​មុនគេ​ប្រើពេល ៥ម៉ោង ៣នាទី ១៤វិនាទី និង​ដាច់​អ្នក​លេខ២ ជាង ១នាទី​។ ​អ្នកការពារ​ជើងឯកកីឡាករ​ស្លូ​វេ​នី Primoz Roglic របស់​ក្រុម​ប្រណាំង Jumbo-Visma បានមក​ដល់ទី​ព្រ័ត្រលំដាប់​ទី២ តាម​ពីក្រោយ​អ្នកឈ្នះ ១នាទី ៥វិនាទី តែ​គ្រប់គ្រាន់​ដើម្បី​រក្សា​ការនាំ​មុខ​ក្នុង​តារាង​រួម​។ ​​ចំណែក​អ្នក​លេខ៣ ក្នុងដំណាក់កាល​ទី៩ នេះ​គឺ​កីឡាករ​អេ​ស្ប៉ា​ញ Enric Mas របស់​ក្រុម Movistar​។​

​​ងាក​មក​តារាង​រួម Primoz Roglic នាំមុខគេ​មាន​ថេរវេលា​ល្អ​ជាង​អ្នក​លេខ២ Enric Mas ២៨វិនាទី និង​លេខ៣ កីឡាករ​កូ​ឡុំ​ប៊ី Miguel Angel Lopez យឺត​ជាង ១នាទី ២១វិនាទី​។ ​ថ្ងៃ​ចន្ទ​នេះ​មិន​មាន​ការ​ប្រកួត​ឡើយ​ដោយ​ កីឡាករ​ទាំងអស់​ត្រូវ​សម្រាកមុន​ចាប់ផ្តើម​ដំណាក់កាល​ទី១០ ថ្ងៃ​អង្គារស្អែក​ដែលមាន​ចំងាយ​ផ្លូវ ១៨៩​គីឡូម៉ែត្រ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        68
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        104
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        91

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm