កូរ៉េប្រគល់សម្ភារបរិក្ខារមួយចំនួនក្នុងគម្រោងអភិរក្ស និងជួសជុលក្រុមប្រាសាទព្រះពិធូរក្នុងជំហានទី២

2024/07/02 10:20:35 pm        185

សៀមរាប ៖ អាជ្ញាធរជាតិអប្សរា និងមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ នៃទីភ្នាក់ងារសហប្រតិបត្តិការអន្ដរជាតិកូរ៉េ (KOICA) បានរៀបចំពិធីប្រគល់សម្ភារបរិក្ខារមួយចំនួន ដើម្បីអនុវត្តន៍គម្រោងជួសជុលក្រុមប្រាសាទព្រះពិធូរជំហានទី២ និងព្រះលានជល់ដំរី។ពិធីប្រគល់នេះ ធ្វើឡើង នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤នេះ។

លោក Song Youngjun នាយករងនៃទីភ្នាក់ងារ KOICA បានថ្លែងថា កម្ពុជា និងកូរ៉េ មានកិច្ចសហប្រតិបត្តិការលើវិស័យអភិរក្ស និងជួសជុលបេតិកភណ្ឌវប្បធម៌ ជាពិសេសគម្រោងក្នុងតំបន់រមណីយដ្ឋានអង្គរ រយៈពេលជិត១០ឆ្នាំមកហើយ ។ចាប់ពីឆ្នាំ២០១៥មក ដែលភាគីទាំងពីរបានចុះហត្ថលេខាលើកដំបូង ក្នុងកិច្ចពិភាក្សាគម្រោងដំណាក់កាលទី១ លើគម្រោងអភិរក្ស និងជួសជុលប្រាសាទព្រះពិធូរ។ ជិត១០ឆ្នាំមកនេះ មានសមិទ្ធផលផ្លែផ្កាជាច្រើន ក្នុងនោះភាពជាដៃគូរដ៏រឹងមាំ និងស្អិតរមួតរវាង KOICA និងអាជ្ញាធរជាតិអប្សរា ក៏បានក្លាយជាសមិទ្ធផលដ៏សំខាន់ និងលេចធ្លោបំផុត។លោកបន្ថែមថា សម្ភារបរិក្ខារដែលប្រគល់ជូនដល់អាជ្ញាធរជាតិអប្សរា សរុប១១មុខផ្សេងគ្នា រួមមានម៉ាស៊ីនស្កេន 3D, រ៉ាដាពិនិត្យក្រោមដី និងកម្មវិធីវិភាគ និងបកស្រាយទិន្នន័យពីឧបករណ៍ទាំងនោះ រួមនិងសម្ភារមួយចំនួនទៀត។ លោក Song Youngjun បញ្ជាក់ថា ចាប់ពីគម្រោងទី១ រហូតមកដល់បច្ចុប្បន្ននេះ ឧបករណ៍ និងសម្ភារសរុប ៩១មុខហើយ ដែលជាជំនួយផ្ទាល់របស់ KOICA ជូនទៅអាជ្ញាធរជាតិអប្សរា។ មន្រ្តីរូបនេះរំពឹងថា ការទទួលបានសម្ភារប្រើប្រាស់ខាងលើនេះ នឹងផ្តល់អត្ថប្រយោជន៍ច្រើនដល់ការងារអភិរក្ស ក៏ដូចជាការស្រាវជ្រាវថ្មីៗបន្ថែមទៀតនៅតំបន់រមណីយដ្ឋានអង្គរ។ក្រៅពីកម្មវិធីទទួលសម្ភារប្រើប្រាស់នៃគម្រោងអភិរក្សខាងលើ ក្នុងនោះក៏មានកម្មវិធីប្រគល់ និងទទួលមន្ទីរពិសោធន៍អាជ្ញាធរជាតិអប្សរា-KOICA ផងដែរ។

ឯកឧត្តម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានរំឭកថា មន្ទីរពិសោធន៍នេះបានក្លាយជាមន្ទីរពិសោធន៍ទី១នៅតំបន់អង្គរដែលបានបំពាក់ទៅដោយគ្រឿងបរិក្ខារតាមបែបវិទ្យាសាស្រ្តជាច្រើន ដែលអាចផ្តល់ឱ្យអ្នកសិក្សាស្រាវជ្រាវ អាចសិក្សាវិភាគ និងស្រង់ទិន្នន័យផ្នែកស្ថាបត្យកម្មសិក្សាអំពីថ្មចាស់ ថ្មថ្មី និងលោហៈដែលបានមកពីបណ្តាប្រាសាទនានា ដែលបានក្នុងតំបន់រមណីយដ្ឋានអង្គរ។ក្នុងនាមថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា និងបុគ្គលិក ឯកឧត្តម គឹម សុធិន បានបង្ហាញមោទនភាព ដែលបានធ្វើកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយស្ថាប័ន KOICA ក៏ដូចជាប្រទេសកូរ៉េ ហើយសង្ឃឹមថា កិច្ចសហប្រតិបត្តិការដ៏ល្អនេះនឹងបន្តទៅមុខបន្ថែមទៀតទាំងវិស័យវប្បធម៌ និងវិស័យផ្សេងៗទៀត៕ ដោយ ៖ ឈិត សាវី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm