
មន្ត្រីបានប្រាប់សារព័ត៌មាន Fox News Digital កាលពីថ្ងៃចន្ទថា កងកម្លាំងអ៊ីស្រាអែល បានកំណត់ទីតាំង និងបំផ្លាញទីតាំងផលិតគ្រាប់រ៉ុក្កែតរយៈចម្ងាយឆ្ងាយដ៏ធំបំផុតដែលប្រើប្រាស់ដោយអង្គការភេរវកម្មឥស្លាមជីហាដប៉ាឡេស្ទីន (PIJ) នៅតំបន់ហ្កហ្សាស្ទ្រីប។
កងកម្លាំងមកពីកងពលតូចកម្មង់ដូរបស់អ៊ីស្រាអែល រួមទាំងកងពលតូចទី ៤០១ និងអង្គភាព Yahalom បានវាយឆ្មក់ទៅលើបន្ទាយមួយ ដែលមានទីតាំងនៅតំបន់ Tel al-Sultan ភាគខាងលិចនៃទីក្រុងរ៉ាហ្វា ជាកន្លែងដែលឧបករណ៍ និងសម្ភារៈប្រើប្រាស់សម្រាប់ផលិតគ្រាប់មីស៊ីល ត្រូវបានគេរកឃើញ។
កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ក្នុងអំឡុងពេលប្រតិបត្តិការ កងកម្លាំងប្រតិបត្តិការពិសេសរបស់អង្គភាព Yahalom និងកងកម្មង់ដូ និង បានប្រតិបត្តិការ ក្នុងពេលដំណាលគ្នាទាំងពីលើ និងក្រោមដី ដើម្បីកម្ទេចភេរវករ ដោយយានដ្រូន និងមីស៊ីលបាលីស្ទីក។
កងកម្លាំងការពារអ៊ីស្រាអែល(IDF) បានប៉ាន់ប្រមាណថា គ្រាប់រ៉ុក្កែតរាប់រយដើម ត្រូវបានផលិត នៅទីតាំងនេះ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
សេចក្តីថ្លែងការណ៍របស់ IDF បានបន្ថែមថា ការបំផ្លិចបំផ្លាញទីស្នាក់ការ និងទីតាំងផលិតក្រោមដី ធ្វើឲ្យ ខូចខាតដល់សមត្ថភាពរបស់ក្រុមជីហាដឥស្លាម ក្នុងការផលិត និងបាញ់គ្រាប់រ៉ុក្កែត ទៅលើជនស៊ីវិល និងសហគមន៍អ៊ីស្រាអែល»។