រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម លើកទឹកចិត្តដល់ក្រុមហ៊ុនដែលប្រើប្រាស់ទុយោ ជួយគាំទ្រផលិតផលក្នុងស្រុក

2024/07/02 10:34:15 pm        81

ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម លើកទឹកចិត្តដល់ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាត កសិកម្ម និងវិស័យផ្សេងៗទៀត គួរជ្រើសរើសយក ទុយោដែលមានគុណភាព និងស្តង់ដារខ្ពស់ ដើម្បីផ្គត់ផ្គង់ទឹកស្អាត និងវិនិយោគលើផ្នែកកសិកម្ម ឲ្យត្រូវតាមស្តង់ដារជាតិ ដើម្បីជួយ ពង្រឹងដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិ។

​ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុងដំណើរ ទស្សនកិច្ច និងកិច្ចប្រជុំពិភាក្សាជាផ្លូវការនៅរោងចក្រ ខេ អេន ខេ ផាយ នៅថ្ងៃទី ១ ខែ កក្កដា ឆ្នាំ២០២៤ នេះថា អាជីករដែលរកស៊ី នៅក្នុងវិស័យទឹកស្អាត មានការបាត់បង់ទឹកច្រើន ខណៈមានក្រុមហ៊ុនខ្លះរកស៊ីទទួលទានមិនទាន់ចំណេញនៅឡើយផងដែរ ដោយ សារពួកគាត់ជួបការបាត់បង់ទឹក ចន្លោះ ៣០ ភាគរយ ទៅ ៤០ ភាគរយ។ ការបាត់បង់នេះ មកពីមូលហេតុប្រើប្រាស់ទុយោដែលគ្មាន គុណភាព និងមិនត្រឹមត្រូវតាមស្តង់ដារតាមលក្ខណៈបច្ចេកទេស ។ ជុំវិញវិស័យទឹកស្អាតនេះ បានជួបបញ្ហារជាច្រើន ប៉ុន្តែនៅពេល នេះយើងត្រូវតែជំរុញឲ្យពួកគាត់ប្រើទុយោដែលគុណភាពល្អ វាអាចផ្គត់ផ្គង់ទឹកស្អាត និងមានសុវត្ថិភាពដល់ប្រជាជនកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី ស្នើឲ្យប្រជាជនកម្ពុជា ជួយគាំទ្រក្រុមហ៊ុនផលិតទុយោនៅក្នុងស្រុក ដើម្បីផ្គត់ផ្គង់ទឹកស្អាតមានសុវត្ថិភាព និងប្រើប្រាស់បានយូរ ក្នុងការចូលរួមចំណែកក្នុងការជួយកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ ការប្រើប្រាស់ផលិតផលក្នុងស្រុក គឺជួយ កាត់បន្ថយការនាំចូលទុយោពីបរទេស, ជួយពង្រឹងនិងអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិយើង តាមតម្រូវការទីផ្សារនៃប្រទេសកម្ពុជាជាក់ ស្តែង។ លើសពីនេះ ដោយមើលឃើញតម្រូវការទីផ្សារមានការកើនឡើងខ្ពស់ក្នុងវិស័យសំណង់ ប្រព័ន្ធធារាសាស្រ្ត វិស័យកសិកម្ម ការបង្កើតរោងចក្រនេះ មានគោលដៅដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងនាំចេញទៅទីផ្សារអន្តរជាតិ ស្របតាមការអភិវឌ្ឍ ឧស្សាហកម្មក្នុងស្រុក និងក្នុងតំបន់ជាដើម។

សូមបញ្ជាក់ថា នាប៉ុន្មានឆ្នាំមកនេះ កម្ពុជាទទួលបានការបង្កើតរោងចក្រថ្មីជាបន្តបន្ទាប់ នេះឆ្លុះបញ្ចាំងពីការកសាងសមត្ថភាពរបស់ កម្ពុជា ក្នុងការផលិតនូវផលិតផលនានា ដើម្បីឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងប្រទេស ក៏ដូចជានាំផលិតផលខ្មែរទៅ លើទីផ្សារអន្តរជាតិ ក្នុងការបង្កើតការងារ និងបង្កើនសមត្ថភាពឱ្យកូនខ្មែរ ដែលជាកត្តាសំខាន់ក្នុងការជំរុញការរីកចម្រើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាឲ្យកាន់តែប្រសើរ៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        136
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        94
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm