ប្រាំមួយខែដើមឆ្នាំ២០២៤នេះកងទ័ពបានចូលរួមទប់ស្កាត់បទល្មើសគ្រប់ប្រភេទទាំងព្រំដែនគោកនិងទឹក

2024/07/02 10:39:18 pm        128

ភ្នំពេញ ៖ ក្រសួងការពារជាតិ បានលើកឡើងថានៅក្នុងរយៈពេល៦ខែ ដើមឆ្នំា២០២៤នេះ កងយោធពលខេមរភូមិន្ទបានចូលរួមជាមួយភាគីពាក់ព័ន្ធក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនដល់បងប្អូនប្រជាពលរដ្ឋជាច្រើន និងបានចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់បទល្មើសគ្រប់ប្រភេទទាំងនៅតាមព្រំដែនគោក និងសមុទ្រ។

តាមរបាយការណ៍បូកសរុបរបស់ក្រសួងការពារជាតិ ដែលបានបង្ហាញនៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នំា២០២៤នេះ នៅក្នុងកិច្ចប្រជុំឆ្លងសេចក្ដីព្រាងរបាយការណ៍បូកសរុបការងារឆមាសទី១ និងទិសដៅអនុវត្តឆមាសទី២ ឆ្នាំ២០២៤ ប្រព្រឹត្តទៅក្រោមអធិបតីភាពនាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនោះបានលើកឡើងថា នៅក្នុងឆមាសទី១នេះកងយោធពលខេមរភូមិន្ទ បានបន្តពង្រឹងកិច្ចការពារជាតិលើគ្រប់វិស័យនៅតាមតំបន់ព្រំដែនគោក និងដែនសមុទ្រ ធ្វើការល្បាតជាប្រចាំក្នុងភូមិសាស្ត្រដែលទទួលខុសត្រូវរៀងៗខ្លួន ដើម្បីតាមដានត្រួតពិនិត្យ ,គ្រប់គ្រងសភាពការណ៍ និងចូលរួមទប់ស្កាត់ បទល្មើសគ្រប់ប្រភេទនៅតាមតំបន់ព្រំដែន និងសកម្មភាពឆ្លងដែនខុសច្បាប់ជាមួយប្រទេស ជិតខាងជាដើម។

 របាយការណ៍បូកសរុបបានឲ្យដឹងទៀតថា កងយោធពលខេមរភូមិន្ទ បានធ្វើម្ចាស់ការ និង សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ចូលរួមយ៉ាងសកម្មការពារសន្តិ សុខសណ្តាប់ធ្នាប់ សាធារណៈ ធ្វើការបង្ការទប់ស្កាត់ និងបង្ក្រាបសកម្មភាព បទល្មើសគ្រប់ប្រភេទ ភាពអនាធិបតេយ្យ ផ្សេងៗ និងសហការចូលរួមការពារ សន្តិសុខសុវត្ថិភាពជូនប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំគណៈប្រតិ ភូជាតិ និងអន្តរជាតិនានា និងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ព្រមទាំងគោរពអនុវត្តបទបញ្ជា អនុសាសន៍ របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការបង្ក្រាបសកម្មភាពបំផ្លិចបំផ្លាញ ធនធានធម្មជាតិផងដែរ។

 នៅក្នុងរយៈពេលប្រាំមួយខែកន្លងមកនេះដែរ បណ្តាសា្ថប័ន អង្គភាពទូទាំងកងយោធពលខេមរភូមិន្ទ ក៏បានយកចិត្តទុកដាក់រៀបចំផែនការសកម្មភាពការងាររបស់ខ្លួន និងបានបន្តអនុវត្តការងារហ្វឹកហ្វឺន ការងារអប់រំចិត្តសាស្ត្រ នយោបាយ និងការងារសតិអារម្មណ៍កងទ័ព ការងារកសាងបែបបទយោធិនចូលនិវត្តន៍ និងប្រភេទ២, ការងារកសាងច្បាប់និង លិខិតបទដ្ឋានផ្សេងៗ ការងារធានាភស្តុភារ ហិរញ្ញវត្ថុ , ការងារធានាគ្រឿងបំពាក់សម្ភារៈបច្ចេកទេស,កែច្នៃជួសជុលថែទាំលើកកម្ពស់ សុវត្ថិភាពគុណភាពគ្រឿងបំពាក់, ការងារសុខាភិបាលបានលើកកម្ពស់សុខុមាលភាពជាដើម។

 ជាមួយគ្នាកងយោធពលខេមរភូមិន្ទ ក៏បានគ្រប់គ្រង និងធានាដល់ការប្រើប្រាស់ បណ្តាញទំនាក់ទំនងបញ្ជូនសារ ,ការងារកសាងបណ្តាញផ្លូវគមនាគមន៍ ស្ពាន លូនិងសំណង់ ផ្សេងៗ ក្នុងកងទ័ព , បានគ្រប់គ្រងអចលនទ្រព្យ របស់កងយោធពលខេមរភូមិន្ទ , ធ្វើការងារល្អលើទំនាក់ទំនង កិច្ចសហ ប្រតិបត្តិការយោធា ជាមួយបណ្តាប្រទេសក្នុងតំបន់ និងលើសាកលលោក , ការងារកសាង និងដំណើរការ វិមាន ឈ្នះ ឈ្នះនិងតំបន់ប្រវត្តិសាស្ត្រយោធា , បន្តការបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ធ្វើសមុទ្ធនាគមាសឆ្នាំ២០២៤ជាមួយកងទ័ពរំដោះប្រជាជនចិនព្រមទាំងការងារមួយចំនួនទៀតដោយសម្រេចបាននូវលទ្ធផលល្អផងដែរ៕

អត្ថបទ ៖ បាន ចក់


អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm