
មេបញ្ជាការយោធាជាន់ខ្ពស់របស់ប្រទេសនេះ បាននិយាយថា អេស្តូនីអាចទប់ទល់នឹងការវាយប្រហាររបស់រុស្ស៊ី ក្នុងរយៈពេលពីរសប្តាហ៍ មុនពេលការគាំទ្ររបស់អង្គការណាតូ ចូលមក។
លោកវរសេនីយ៍ឯក Mati Tikerpuu ដែលជាប្រធានកងពលតូចទ័ពពីររបស់ប្រទេសអេស្តូនី បានប្រាប់សារព័ត៌មាន El País ថា៖«បណ្តាប្រទេសណាតូ ដែលមានព្រំដែនគោកជាមួយរុស្ស៊ី «នឹងអាចទប់ទល់នឹងការឈ្លានពានណាមួយ ក្នុងរយៈពេលពីរបីសប្តាហ៍»។
លោកបាននិយាយថា នេះ នឹងមានរយៈពេលយូរល្មម រហូតដល់កងកម្លាំងជំនួយរបស់សម្ព័ន្ធមិត្ត មក ដល់។
ប្រទេសអេស្តូនីដែលមានប្រជាជនត្រឹមតែ ១,៤ លាននាក់ និយាយថា ការចំណាយលើវិស័យការពារជាតិរបស់ខ្លួន នៅឆ្នាំ ២០២៤ នឹងមានច្រើនជាង៣ភាគរយនៃផលិតផលក្នុងស្រុកសរុបលើសពីការរួមចំណែករបស់ប្រទេសភាគច្រើនរបស់អង្គការណាតូ ចំពេលដែលទំនាក់ទំនងកាន់តែយ៉ាប់យ៉ឺនជាមួយរុស្ស៊ី និងការព្រួយបារម្ភចំពោះការលុកលុយពេញទំហឹង ទៅលើអ៊ុយក្រែន។
ដោយសារការចំណាយសមាមាត្រទៅនឹងGDP ប្រទេសអេស្តូនី ក៏បានផ្តល់ជំនួយយោធាដល់អ៊ុយក្រែនច្រើនជាងប្រទេសដទៃទៀត។
ស្របពេលជាមួយគ្នានោះ កងទ័ពអាមេរិក អង់គ្លេស និងបារាំង មានវត្តមានជាញឹកញាប់ នៅឯមូលដ្ឋានហ្វឹកហ្វឺន Tikerpuu ដែលបាននិយាយពីចម្ងាយប្រហែល ១០ម៉ាយ ពីព្រំដែនជាមួយប្រទេសរុស្ស៊ី ដែលជាសញ្ញានៃវិធីសាស្រ្តជំរុញរបស់អង្គការណាតូ ទៅកាន់តំបន់នេះ។