
មន្ត្រីជាន់ខ្ពស់ក្រសួងថាមពលទួរគី លោក Yusuf Ceylan នៅថ្ងៃអង្គារ (ទី២ ខែកក្កដា) នេះ បាននិយាយថា ប្រទេសរបស់លោក កំពុងពិភាក្សាជាមួយសហរដ្ឋអាមេរិក ស្ដីពីការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរខ្នាតធំ និងម៉ាស៊ីនរ៉េអាក់ទ័រម៉ូឌុលខ្នាតតូច (SMR)។
នៅឯសន្និសីទស្តីពីរោងចក្រថាមពលនុយក្លេអ៊ែរ លោក Ceylan បានប្រាប់សារព័ត៌មាន Reuters ថា៖ «សហរដ្ឋអាមេរិកកំពុងបង្ហាញការអារម្មណ៍យ៉ាងខ្លាំង ចំពោះគោលបំណងរបស់ប្រទេសទួរគី ក្នុងការបង្កើនលទ្ធភាពផលិតថាមពលនុយក្លេអ៊ែរ និងការសាងសង់រោងចក្រថាមពលថ្មី»។
នៅពេលត្រូវបានសួរអំពីប្រភេទនៃគម្រោងដែលកំពុងពិភាក្សានោះ លោក Ceylan បានឆ្លើយថា៖ «យើងអាចពិចារណាលើផ្នែកនៃរោងចក្រថាមពលដែលមានស្រាប់ ឬរោងចក្រថាមពលថ្មី»។ លោកបានបន្ថែមថា៖ «យើងកំពុងចរចាជាមួយសហរដ្ឋអាមេរិក សម្រាប់ទាំងរោងចក្រថាមពលខ្នាតធំ និងម៉ាស៊ីនរ៉េអាក់ទ័រម៉ូឌុលតូច។ នេះជាឯកសាររៀបរាប់ពីការសិក្សានៃគ្រោងការ»។
គួរបញ្ជាក់ថា ប្រទេសទួរគីគ្រោងសាងសង់រោងចក្រនុយក្លេអ៊ែររ៉េអាក់ទ័រ៤ ចំនួន៣ និងបំពេញបន្ថែមពួកវាជាមួយ SMR សម្រាប់លទ្ធភាពផលិតសរុប ២០.០០០មេហ្កាវ៉ាត់ ដើម្បីធ្វើពិពិធកម្មចម្រុះនៃការផលិតអគ្គិសនីរបស់ខ្លួន៕